សន្តិសុខសង្គម
ឃាត់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋ ៣ នាក់ ក្រោយធ្វើសកម្មភាព ២ ករណី
ជនសង្ស័យចំនួន ៣ នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង ១៦ និង ៤៥ នាទី ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ថ្មីៗ នេះ នៅចំណុចផ្ទះលេខ ២ឌ ផ្លូវបេតុង ក្រុម ៣ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

នគរបាលបានឱ្យដឹងថា ក្រោយកើតហេតុ បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបើកការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ៣ នាក់ ៖ ១-ឈ្មោះ ស៊ឹម សុខលាប ភេទប្រុស អាយុ ១៧ ឆ្នាំ។ ២-ឈ្មោះ គ្រៀល រថនា ភេទប្រុស អាយុ ១៧ ឆ្នាំ។ ៣-ឈ្មោះ លន់ បញ្ញា ភេទប្រុស អាយុ ១៧ ឆ្នាំ។ ចំពោះវត្ថុតាងដកហូតម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១KR-៨៦៣០ ចំនួន ១ គ្រឿង ដែលជិះធ្វើសកម្មភាព។

នគរបាលបានបន្តថា ជនសង្ស័យទាំង ៣ នាក់ និងបក្សពួក បានធ្វើសកម្មភាពឆក់ចំនួន ២ ករណី ដោយ ករណីទី១-ឆក់ទូរស័ព្ទដៃ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ២០ និង ៤០ នាទី ស្ថិតនៅចំណុចមុខបុរីជីកម៉ុង ផ្លូវ ១១៣K ភូមិក្បាលដំរី ២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ករណីទី២-ឆក់ខ្សែក កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ១៧ និង ០០ នាទីយប់ ស្ថិតនៅចំណុចមុខបុរីជីបម៉ុង ផ្លូវ ១១៣K ភូមិព្រៃទា ១ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលជំនាញសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


