សន្តិសុខសង្គម
ក្រុមអ្នកបើករថយន្ដឈ្នួលដឹកអ្នកដំណើរក្រោមស្ពានអាកាសក្បាលថ្នល់ នៅតែបង្កភាពអនាធិបតេយ្យ
ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ក្រោមស្ពានអាកាសក្បាលថ្នល់បានបញ្ចេញមតិរិះគន់លើក្រុមអ្នកបើករថយន្ដឈ្នួលដឹកអ្នកដំណើរ និងអ្នកបើកបរបញ្ច្រាសទិសបែបអនាធិបតេយ្យ បង្កការគ្រោះថ្នាក់ជាយថាហេតុ ខណៈមន្ត្រីសមត្ថកិច្ចនៅគោលដៅនោះមិនមានវិធានការ។

អ្នកធ្វើដំណើរសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ករណីរថយន្តឈ្នួលដឹកអ្នកដំណើរឈប់ចតចាប់ម៉ូយនៅក្រោមស្ពានអាកាសក្បាលថ្នល់ស្ថិតនៅភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គឺបានបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង ប៉ុន្តែពួកគាត់ក៏មានការងើងឆ្ងល់ទៅលើមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅក្រោមស្ពានអាកាសក្បាលថ្នល់ ដែលបណ្ដែតបណ្ដោយឲ្យក្រុមអ្នកបើករថយន្ដឈ្នួលដឹកអ្នកដំណើរទាំងនេះបន្តសកម្មភាពដដែលៗ ហាក់មិនមានវិធានការអប់រំសោះ។ ទន្ទឹមនេះ នៅចំណុចក្រោយស្ពានអាកាសក្បាលថ្នល់នេះ ក៏សម្បូរអ្នកបើកបរម៉ូតូជាច្រើនបានបើកបរបញ្ច្រាស់ទិសដៅផងដែរ។

គួរបញ្ជាក់ថា ទីតាំងក្រោមស្ពានអាកាសក្បាលថ្នល់ គឺមានការទទួលខុសត្រូវជាច្រើនស្ថាប័នដូចជា អាជ្ញាធរមូលដ្ឋាន នគរបាលប៉ុស្តិ៍ចាក់អង្រែលើ នគរបាលចរាចរណ៍រាជធានីភ្នំពេញ ពិសេសនគរបាលការិយាល័យសណ្តាប់ធ្នាប់រាជធានីភ្នំពេញ៕
អត្ថបទ៖ នរា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


