សន្តិសុខសង្គម
ក្រោយប្ដីនាំប្រពន្ធទៅលោតទឹកពេលនេះនគរបាលថាកំពុងតាមរកជនសង្ស័យហើយ
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញបានលើកឡើងថាករណីជនរងគ្រោះ ស៊ីម ចិរិយា ដែលត្រូវគេរំលោភហើយគ្មានចំណាត់ការពីនគរបាលនោះព្រោះជនរងគ្រោះថាដកពាក្យប្ដឹងវិញ ទោះជាយ៉ាងណាក្រោយហេតុការណ៍នេះកើតឡើងនគរបាលខណ្ឌដូនពេញកំពុងស្រាវជ្រាវរកជនសង្ស័យហើយ។ នេះបើតាមសេចក្ដីបំភ្លឺរបស់នគរបាលតាំងពីពាក់កណ្ដាលយប់ថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែមេសានេះ។

ក្នុងសេចក្ដីបំភ្លឺនោះនគរបាលបានឱ្យដឹងថាមន្ត្រីប៉ុស្តិ៍នគរបាលស្រះចកពិតជាបានដឹងករណីរំលោភលើជនរងគ្រោះឈ្មោះ ស៊ីម ចិរិយា ពិតមែនតាមរយៈការមកដាក់ពាក្យប្ដឹងនៅថ្ងៃទី១៦ ខែមេសាកន្លងទៅ តែពេលដែលកំពុងសាកសួរជនរងគ្រោះខ្លួនឯងផ្ទាល់បានប្រាប់សមត្ថកិច្ចថាឈប់ដាក់ពាក្យប្ដឹងវិញ។
ក្នុងសេចក្ដីបំភ្លឺនោះរុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញបានលើកឡើងថា៖ «ជនរងគ្រោះឈ្មោះ ស៊ីម ចិរិយា មករាយការណ៍ថាមានករណីចាប់រំលោ.ភមកលើខ្លួន កាលថ្ងៃទី១៥ខែមេសាឆ្នាំ២០២៥ នៅចំណុចភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅពេលនោះបានមកជួប មន្រ្តីប៉ុស្តិ៍ពីរនាក់ហើយក៏បានសួរនាំរឿងហេតុការណ៍ជុំវិញអំពីបញ្ហាករណីរំលោភនេះ។ ក្រោយពីសមត្ថកិច្ចសួរនាំបានបន្តិចមក តែត្រូវជនរងគ្រោះ (ឈ្មោះ ស៊ីម ចរិយា ) ក៏បានប្រាប់សមត្ថកិច្ចវិញថាឈប់ដាក់ពាក្យបណ្ដឹងទៀតហើយ ហើយក៏ក្រោកដើរចេញទៅក្រៅប៉ុស្តិ៍នគរបាលរដ្ឋបាល ខណៈនោះសមត្ថកិច្ចក៏តាមហៅស្រ្តីរងគ្រោះមានឈ្មោះខាងលើមកវិញដើម្បីសរសេរក្នុងពាក្យបណ្ដឹងបន្ដ តែត្រូវស្រ្តីខាងលើពុំព្រម»។

ទោះជាយ៉ាងណាក្រោយពីឃើញការផ្សាយព័ត៌មានពេញបណ្ដាញសង្គមហើយ បច្ចុប្បន្នកម្លាំងប៉ុស្តិ៍និងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញកំពុងស្រាវជ្រាវតាមស្វែងរកឃាត់ខ្លួនជនសង្ស័យដើម្បីសួរនាំ និងក៍កំពុងព្យាយាមស្វែងរកស្រ្តីរងគ្រោះមកដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី។
បើតាមនគរបាល សមត្ថកិច្ចបានតាមស្វែងរកពីរនាក់ប្តីប្រពន្ធនោះដើម្បីសួរនាំតែរកមិនឃើញនោះទេដោយសារពួកគាត់រស់នៅគ្មានទីលំនៅពិតប្រាកដ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


