Connect with us

សន្តិសុខសង្គម

អាជ្ញាធរស្រុកកោះសូទិន ច្រានចោលការផ្សព្វ​ផ្សាយ​ការទន្ទ្រានដីឡូត៍លេខ៨ ដោយនាយប៉ុស្តិ៍នគរបាលឃុំល្វេ

បានផុស

នៅ

បន្ទាប់ពីបានចុះពិនិត្យដល់ទីតាំងផ្ទាល់នៅចំណុចដីឡូត៍លេខ៨ ស្ថិតក្នុងភូមិល្វេ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៥ ខែឧសភានេះ លោក ផេន សុផាត អភិបាលរងស្រុកកោះសូទិន បានច្រានចោលនូវការផ្សព្វផ្សាយមួយចំនួនពីការទន្ទ្រានដីឡូត៍លេខ៨ ពីសំណាក់លោក ហ៊ឹម រ៉ា នាយប៉ុស្តិ៍នគរបាលឃុំល្វេ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ខណៈលោកអភិបាលរងស្រុកអះអាងថា ករណីនេះ ប្រជាពលរដ្ឋនៅតំបន់នោះបានអាស្រ័យផលតៗគ្នា មិនមានប៉ះពាល់ដល់ដែនឡូត៍​បឹង​លេខ៨នោះឡេីយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផេន សុផាត អភិបាលរងស្រុកកោះសូទិន បានបញ្ជាក់ឲ្យដឹងថា ចំពោះករណីនេះ ប្រជាពលរដ្ឋនៅតំបន់នោះបានអាស្រ័យផលតៗគ្នា មិនមានប៉ះពាល់ដល់ដែនឡូត៍បឹងលេខ៨នោះឡេីយ ពោលគឺប្រជាពលរដ្ឋដែលប្រកបរបរធ្វេីស្រែចម្ការអាចទាញទឹកយកមកប្រើប្រាស់ដោយមិនមានការហាមឃាត់ដូចការចុះផ្សាយនោះទេ។ លោកអភិបាលរងស្រុកបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរនៅតែបន្តថែរក្សា និងទប់ស្កាត់ជានិច្ចចំពោះបទល្មេីសទន្ទ្រាន​យក​ដីបឹង ដីរដ្ឋមកធ្វេីកម្មសិទ្ធ ធ្វេីយ៉ាងណារក្សាឲ្យបាននូវសម្បត្តិធនធានធម្មជាតិ ដេីម្បីជាជំរកត្រីពងកូននៅរដូវទឹកឡេីង។

លោក អភិបាលរងស្រុក ក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានសហការគ្នាផ្សព្វផ្សាយពីច្បាប់ និងការថែរក្សាដែនបឹងឲ្យនៅគង់វង្ស ហេីយកុំឲ្យមានសកម្មភាពប្រជាពលរដ្ឋនាំគ្នាមកទន្ទ្រានយកដីបឹងធ្វេីកម្មសិទ្ធឬអាស្រ័យផលបន្តទៀត៕

អត្ថបទ៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម