សន្តិសុខសង្គម
កើតករណីឈូសឆាយ ទន្រ្ទានព្រៃដែនជម្រកមច្ឆាជាតិបន្តបន្ទាប់ ២ ករណីនៅស្រុកមោងឫស្សី
ប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋបានប្រទះឃើញបទល្មើសលួចឈួសឆាយទន្រ្ទានដីព្រៃលិចទឹកជាបន្តបន្ទាប់លើគោលដៅ ២ ផ្សេងគ្នា ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយមិនឃើញមានមន្ត្រីពាក់ព័ន្ធណាចុះមកពិនិត្យមើលទើបពលរដ្ឋរាយការដល់កម្ពុជាថ្មីជួយចុះផ្សាយ។

ពលរដ្ឋរាយការណ៍ករណីទី ១ ប្រទះឃើញសកម្មភាពឈួសឆាយនិងដុតព្រៃនៅព្រឹកថ្ងៃទី ០៩ ខែ មិថុនាឆ្នាំ ២០២៤ នៅលើគោលដៅស្ថិតក្នុងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឬស្សី ត្រង់ចំណុចបឹងត្រស់ ដែលព្រៃក្នុងតំបន់ខាងលើនេះពុំធ្លាប់មានការអាស្រ័យផលម្តងនោះទេ។ ករណីទី ២ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចបាសឹង ស្ថិតក្នុង ភូមិទួលប្រាំពីរ ឃុំកកោះ ស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង។
ជុំវិញករណីខាងលើ លោក ទេព ហន អភិបាលស្រុកមោងឫស្សីបានប្រាប់កម្ពុជាថ្មីតាមតេលេក្រាមថា លោកកំពុងជាប់រៀននៅភ្នំពេញ ឲ្យកម្ពុជាថ្មីធ្វើការទំនាក់ទំនងជាមួយអភិបាលស្តីទីតែទំនាក់ទំនងមិនបាន។
លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលប្រាប់ឲ្យកម្ពុជាថ្មីដឹងថា «ចាំខ្ញុំឲ្យមន្ត្រីខ្ញុំចុះពិនិត្យមើល»។

កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងផ្នែកសឹករងមោងឫស្សីចំនួន ០២ នាក់ សហការជាមួយកំលាំងកងពលតូចថ្មើរជើងលេខ ៥២ ចំនួន ០៣ នាក់ បានដើរល្បាតត្រួតពិនិត្យមើលដីតំបន់ ៣ ក្នុងភូមិសាស្រ្ត ភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី នៅចន្លោះបង្គោលលេខ ២២២ និងបង្កោលលេខ ២២៣ បានប្រទះឃើញមានការទន្ទ្រាន និងសាបព្រួសស្រូវថ្មី លើតំបន់តែមួយលើចំណុច ៤ ផ្សេងគ្នា (ករណីទី១)។
ប្រភពបានបង្ហាញអត្តសញ្ញាណជនដែលពាក់ព័ន្ធមានឈ្មោះ “ឡាក់” រស់នៅភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ដែលបានឈួសឆាយនិងព្រួសស្រូវ ក្នុងនោះ មាន ១-តំបន់បឹងត្រស់ ចំណុចទី១ ចំនួន ០.៥៩ហិតា។ ២-តំបនត់បឹងត្រស់ ចំណុចទី២ ចំនួន ០.៧០ ហិតា។ ៣-តំបន់បឹងត្រស់ ចំណុចទី៣ ចំនួន០.២០ហិតា ។ ៤-តំបន់បឹងត្រស់ ចំណុចទី៤ ចំនួន០.៥០ ហិតា (ជាដីកូនឈ្មោះ ឡាក់)។
បើទោះបីយ៉ាងណា ប្រជាពលរដ្ឋសំណូមពរឲ្យអភិបាលខេត្តយកចិត្តទុកដាក់បើពុំនោះទេតំបន់ព្រៃដែនជម្រកត្រី នឹងបាត់បង់កាន់តែច្រើន ខណះរាល់បទល្មើសពលរដ្ឋអះអាងថាបានរាយការណ៍មន្រ្តី តែគ្មានប្រសិទ្ធិភាពក្នុងការអនុវត្តផ្លូវច្បាប់។
ពលរដ្ឋចោទប្រកាន់ថា រាល់ការរាយការណ៍ទៅអត់ប្រយោជន៍ ពេលខ្លះក៏ឃើញមន្រ្តី ២ ទៅ ៣ នាក់ចុះមើល ក្រោយមកស្ងាត់ដូចចោរលួចសេះ ពេលនេះពលរដ្ឋឈប់ប់ខ្វល់ឃើញពេលណាប្រាប់តែអ្នកកាសែតពេលនោះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


