សន្តិសុខសង្គម
ចូលលួចម៉ូតូចំផ្ទះអតីតអ្នកប្រដាល់ ដេញឃាត់បានពីរនាក់
ជនសង្ស័យពីរនាក់ជិះម៉ូតូម៉ាក Viva ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1J-3768 មកធ្វើសកម្មភាព លួចម៉ូតូនៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋ តែត្រូវបានម្ចាស់ម៉ូតូដែលជាអតីតអ្នកប្រដាល់ឃើញ ដេញឃាត់បានទាំងពីរភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ច។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅជិតផ្លូវ ឧកញ៉ា ម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ ដែលជាអតីតអ្នកប្រដាល់ និងជាសិស្សចាស់របស់លោកគ្រូ Ricky បានឲ្យដឹងថា មុនពេលកើតហេតុ គាត់មិនទាន់ចាក់សោរទ្វារផ្ទះឡើយ គ្រាន់តែបិទទ្វារធម្មតាទេ។ នៅក្នុងផ្ទះមានម៉ូតូចំនួនបីគ្រឿងដែលគាត់បានទុកចោល ខណៈគាត់សម្រាកនៅលើឡៅតឿ ហើយបងប្រុសគាត់សម្រាកនៅជាន់លើ។ ខណៈពេលគាត់កំពុងសម្រាក គាត់បានឃើញជនសង្ស័យពីរនាក់ជិះម៉ូតូ Viva មួយគ្រឿង ចតនៅខាងមុខផ្ទះ ហើយពួកគេបានចូលមកក្នុងផ្ទះ ដើម្បីលួចម៉ូតូរបស់គាត់។

ភ្លាមៗនោះ គាត់បានឡើងទៅហៅបងប្រុស ដោយប្រាប់ថាមានជនសង្ស័យចូលមកលួចម៉ូតូ។ បន្ទាប់មកបងប្អូនទាំងពីរបានចុះមកខាងក្រោម នៅពេលគាត់ចុះមកដល់ ឃើញជនសង្ស័យកំពុងព្យាយាមកាច់កម៉ូតូ ទើបគាត់បានស្រែកធ្វើឲ្យជនសង្ស័យផ្អើលរត់គេចខ្លួនភ្លាមៗ ប៉ុន្តែត្រូវបានដេញរហូតឃាត់បានទាំងពីរនាក់។ ជាមួយគ្នានោះ ប្រជាពលរដ្ឋជិតខាងបានចូលរួមស្វាគមន៍ជនសង្ស័យយ៉ាងខ្លាំង បណ្តាលឲ្យពួកគេរងរបួសធ្ងន់។

ក្រោយពីកើតហេតុ ម្ចាស់ម៉ូតូបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ភ្នំពេញថ្មី ដើម្បីឲ្យចុះមកកន្លែងកើតហេតុ និងនាំជនសង្ស័យទៅប៉ុស្ដិ៍សួរនាំ និងកសាងសំណុំរឿងតាមផ្លូវច្បាប់ជាបន្ត៕
អត្ថបទ៖ សំណាង


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


