កីឡា
សហព័ន្ធកីឡាបាល់ឱបកម្ពុជា ពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីត្រៀមប្រកួតជើងឯកថ្នាក់ជាតិចុងឆ្នាំ២០២៥
សហព័ន្ធកីឡាបាល់ឱបកម្ពុជា កាលពីថ្ងៃទី១៥ ខែវច្ឆិកា ថ្មីៗនេះបានរៀបចំការប្រកួតកម្ពៅសាច់ដុំ និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីឡើងវិញដើម្បីត្រៀមខ្លួនចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ អំឡុង ខែធ្នូ ខាងមុខ។

ទិដ្ឋភាពប្រកួត
លោក លន់ សាមឌី ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា បានឲ្យដឹងថា ការប្រកួតកម្ពៅសាច់ដុំដែលធ្វើឡើងនេះគឺមានក្រុមសរុបចំនួន ៨ក្រុមដោយមាន U-16 ចំនួន ៣ក្រុម, ក្រុមនារី ៣ក្រុម និងក្រុមធំចំនួន ២ក្រុមផងដែរ។ ការប្រកួតនេះគឺជាការប្រកួតកម្ពៅសាច់ដុំ ពង្រឹងសមត្ថភាពឡើងវិញ និងបំពេញនូវចំណុចខ្វះខាតផ្សេងៗដើម្បីជាការត្រៀមលក្ខណៈបានល្អពេញលេញសម្រាប់ការប្រកួតចុងខែធ្នូនេះ។

ទិដ្ឋភាពប្រកួត
ប្រធានសហព័ន្ធខាងលើបន្តទៀត សកម្មភាពនេះដែរក៏ជាការជូនដំណឹងដល់បណ្ដាក្រុម អង្គការ ផ្សេងៗបានដឹងពីការចាប់ផ្ដើមសកម្មភាពឡើងវិញរបស់វិស័យកីឡាបាល់ឱបរបស់កម្ពុជាក្រោយខកខានអស់រយៈពេលប្រហែល៣ឆ្នាំមកនេះ។ ដូច្នេះហើយបណ្ដាក្រុម ឬអ្នកលេងបាល់ឱបទាំងអស់ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ និងរៀបចំខ្លួនដើម្បីចូលរួមក្នុងការប្រកួតជើងឯងកថ្នាក់ជាតិឡើងវិញនេះ។

លោក លន់ សាមឌី
បញ្ជាក់ដែរថា សហព័ន្ធកីឡាបាល់ឱបកម្ពុជាបានរៀបចំការប្រកួតមិត្តភាពកម្ដៅសាច់ដុំរយៈពេលមួយព្រឹកកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះនៅឯទីលាននៃវិទ្យាល័យបឹងកេងកង។ សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិឡើងវិញនៅអំឡុងចុងខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ ដូច្នេះតាមបណ្ដាក្រុមនានាចាប់ផ្ដើមត្រៀមខ្លួន និងទំនាក់ទំនងមកកាន់សហព័ន្ធដើម្បីបំពេញឈ្មោះចូលរួមប្រកួតផងដែរ៕


ទិដ្ឋភាពក្នុងពិធី
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ


