កីឡា
លីគបាល់ឱបជាតិកម្ពុជាកំពុងប្រឹងប្រែងដើម្បីជួយអភិវឌ្ឍបាល់ឱបកម្ពុជា
លីគបាល់ឱបជាតិកម្ពុជា (Cambodia National Rugby League) បានកំពុងប្រឹងប្រែងធ្វើសកម្មភាពយ៉ាងសកម្មដើម្បីបណ្តុះបណ្តាលកីឡាបាល់ឱបនៅក្នុងប្រទេសកម្ពុជា។

លោក Christopher Le ដែលជាសមាជិករៀបចំ CNRL បានរៀបរាប់ថា លីគបាល់ឱបជាតិកម្ពុជាដែលជាអង្គការមួយត្រូវបានគ្រប់គ្រងដោយសហព័ន្ធលីគបាល់ឱបអន្តរជាតិ (IRLF) ទើបតែដាក់ពាក្យទៅក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីក្លាយជាស្ថាប័នដែលទទួលស្គាល់ផ្លូវការនៅក្នុងប្រទេសកម្ពុជា។ ប្រហែលជាមួយឬពីរសប្តាហ៍ទៀត នឹងទទួលបានការទទួលស្គាល់ជាផ្លូវការ។

«ឥឡូវនេះ លីគបាល់ឱបជាតិកម្ពុជា ជាសមាជិកអង្កេតការណ៍របស់សហព័ន្ធលីគបាល់ឱបអន្តរជាតិ»។ លោក Chris S. Le បានប្រាប់ និងបញ្ជាក់ថា CBRK ត្រូវបានឧបត្ថម្ភគាំទ្រដោយសមាគមមរតកលីគបាល់ឱបកម្ពុជានៅអូស្ត្រាលី (CRLHA)។

លោក Christopher Le បានប្រាប់ថា Cambodia Rugby League ផ្តល់ឲ្យយុវជន និងកុមារកម្ពុជាដែលគ្មានលទ្ធភាពនៅក្នុងសហគមន៍ទទួលបានឱកាសលេង រៀនសូត្រ និងដឹកនាំ។ លីគជួយក្មេងៗឲ្យអនុវត្ត និងអភិវឌ្ឍជំនាញដែលធ្វើឲ្យពួកគេមានសុវត្ថិភាពពីបរិស្ថានកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ហើយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីសមភាពយ៉េនឌ័រ និងបញ្ឈប់អំពើហិង្សាគ្រប់រូបភាពលើកុមារ។ លើសពីនេះទៀត នៅក្រៅប្រទេស CRLHA កំពុងប្រឹងប្រែងជួយឲ្យកីឡាបាល់ឱបរីកចម្រើន ហើយបើកផ្លូវឲ្យយុវជនកម្ពុជាមានឱកាសបង្ហាញលើឆាកអន្តរជាតិ។

«បច្ចុប្បន្ននេះ យើងមានក្រុមក្នុងស្រុកចំនួន៥ហើយគឺ Kampot Dragons, Riverside Eels, Tonsai Khan Thong XIII, Garudas Cambodia និង Tigers RL»។ លោកបានប្រាប់។

កាលពីពេលថ្មីៗនេះ លោក Christopher Le ជាកីឡាករខ្មែរតែម្នាក់គត់ត្រូវបានជ្រើសរើសដោយលីគបាល់ឱបអាស៊ី (NRL Asia) ក្លាយជាសមាជិកក្នុងក្រុមបាល់ឱបអាស៊ាន (ASEAN XIII) ដែលមានកីឡាករឆ្នើមមកពី South East Asian Heritage នឹងចូលរួមប្រកួតលីគ India Jungle Cats Rugby League នាខែតុលាខាងមុខនេះនៅប្រទេសអូស្ត្រាលី។

ចំណែក Cambodia Rugby League ក៏ត្រូវបានអញ្ជើញឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Harmony International Nines នាចុងខែតុលាខាងមុខនេះ។ នេះជាឱកាសដំបូងសម្រាប់កីឡាករបាល់ឱបកម្ពុជាចូលរួមប្រកួតនៅប្រទេសអូស្ត្រាលី។

សូមបញ្ជាក់ថា លោក Christopher Le ដែលមានម្តាយជាជនខ្មែរនៅខេត្តស្វាយរៀង និងឪពុកជាជនជាតិវៀតណាមបានជ្រើសរើសយកសញ្ជាតិកម្ពុជា ហើយលោកជាអគ្គហិរញ្ញិកនៅសមាគម CRLHA៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


