កីឡា
កម្ពុជា ធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ២០២៩ ខណៈទង់បានមកដល់កម្ពុជាផ្លូវការ
កម្ពុជានៅតែបន្តរៀបចំការប្រកួតកីឡាយុវជនពិការអាស៊ី (Asian Youth Para Games) ឆ្នាំ ២០២៩ បើទោះជាកីឡាយុវជនអាស៊ី ត្រូវបានពន្យារពេលទៅឆ្នាំ ២០៣១។

កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៤ គណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី (AsPC) និង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានប្រកាសជាផ្លូវការ ពីប្រទេសកម្ពុជាទទួលរៀបចំការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ ២០២៩។ នេះជាព្រឹត្តិការណ៍កីឡាយុវជនពិការអាស៊ី លើកទី៦ ដែលត្រូវរៀបចំនៅកម្ពុជា បន្ទាប់ពីលើកទី ៥ ឆ្នាំ ២០២៥ បានរៀបចំនៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

បន្ទាប់ពីបបញ្ចប់បេសកកម្មនៅទី ក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ត្រូវបានយកមកដល់ប្រទេសកម្ពុជាជាផ្លូវការហើយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥។ វត្តមានទទួលទង់ជាផ្លូវការមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ឯឧត្តម យី វាសនា និងថ្នាក់ដឹកនាំជាច្រើនរូបទៀតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

រម្លឹកទៅកាលពីខែមករា ឆ្នាំ ២០២៤ លោក Majid Rashed ប្រធាន AsPC មានប្រសាសន៍ថា ៖«កីឡាយុវជនពិការអាស៊ីជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍចលនាកីឡាប៉ារ៉ាឡាំពិកនៅអាស៊ី។ យើងមានមោទនភាពដែលយើងបានបង្កើតឡើងក្នុងតំបន់ដ៏ល្អ ហើយយើងកំពុងឃើញពីជោគជ័យរបស់អត្តពលិកនៅក្នុងកីឡាយុវជនពិការអាស៊ី ឈានចូលទៅក្នុងកីឡាជនពិការអាស៊ី ហើយបន្តជំហានទៅកីឡាជនពិការអូឡាំពិក»។

លោកបានបន្ថែមថា ៖«យើងពិតជាថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលជឿជាក់មកលើអត្តពលិកប៉ារ៉ាវ័យក្មេងរបស់យើង»៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


