កីឡា
មូលហេតុអ្វីឲ្យប្រាកដកីឡាករមួយចំនួនមកថ្លឹងទម្ងន់តែងតែលើសដៃគូ ឬមិនបានធ្វើតាមខាងកម្មវិធីប្រាប់
ការថ្លឹងទម្ងន់មុនឡើងប្រកួតគឺនៅតែជាបញ្ហាប្រឈមចំពោះកីឡាករ និងម្ចាស់កម្មវិធីផ្សេងៗតាំងពីមុនរហូតមកដល់ពេលបច្ចុប្បន្ននេះ។ កីឡាករមួយចំនួនមិនបានធ្វើទម្ងន់ឲ្យបានត្រឹមត្រូវតាមការកំណត់នោះទេ ពោលពេលឡើងជញ្ជីងថ្លឹងគឺតែងតែលើសរហូតដល់ពេលខ្លះត្រូវបានសម្របសម្រួលដើម្បីបានប្រកួតក៏មានដែរ។

លោក ពេជ្រ សុផាន់
លោក ពេជ្រ សុផាន់ បានបង្ហាញការយល់ឃើញរបស់ខ្លួនថា បញ្ហាលើសទម្ងន់ក្នុងពេលថ្លឹងរបស់កីឡាករមួយចំនួននោះគឺមកពីការគ្មានវិន័យរបស់សាមីកីឡាករខ្លួនឯង។ នេះបញ្ជាក់ពីកីឡាកររូបនោះដែលគ្មានវិន័យលើការគ្រប់គ្រងទម្ងន់ខ្លួនឯង គ្មានវិន័យលើការហ្វឹកហាត់ច្បាស់លាស់។ ប្រសិនបើកីឡាករដែលច្បាស់លាស់គឺរូបគេតែងតែគ្រប់គ្រងលើទម្ងន់ខ្លួនឯងបាន និងមិនជួបបញ្ហាមួយនេះឡើយ។

រូបភាពតំណាង (កីឡាករ ពេជ្រ សម្បត្តិ)
គ្រូបង្វឹករូបនេះបន្ថែមទៀតថា យូរៗលើសម្ដងមិនជាថ្វីនោះទេ ប៉ុន្តែកីឡាករមួយចំនួនគឺតែងតែលើសរហូតក្លាយជាទម្លាប់ក៏មានដែរ។ បញ្ហាទម្ងន់នេះគឺមានយូរមកហើយ និងនៅតែបន្តរហូតដល់បច្ចុប្បន្ននេះដែលអូសបន្លាយមិនទាន់មានវិធានការច្បាស់លាស់។ យ៉ាងណានៅតាមស្ថានីយមួយចំនួនគឺបានធ្វើច្បាស់លាស់ផងដែរលើរឿងទម្ងន់នេះមិនអនុញ្ញាតឲ្យមានករណីបែបនេះនោះឡើយ។ ចំពោះកីឡាករបរទេសវិញការលើសទម្ងន់នេះលោកចាត់ទុកជាប្រភេទកីឡាករវាយយកតែលុយប៉ុណ្ណោះ ព្រោះអ្នកដែលអាជីពពិតប្រាកដគឺគេតែងតែគ្រប់គ្រងគីឡូខ្លួនឯងបាន។ មានតែប្រភេទអ្នកដែលមកវាយៗយកតែតម្លៃខ្លួនប៉ុណ្ណោះដែលមកលើសៗបែបនេះ។

លោក សាន់ សៅយ៉ាន់
ចំណែកលោក សាន់ សៅយ៉ាន់ វិញក៏បានឡើងចំពោះបញ្ហានេះដែរថា ទី១ ក្លឹបមិនបានដាក់វិន័យតឹងរឹង ឬតាមដានកីឡាករខ្លួនឯងឲ្យបានច្បាស់លាស់ ដូច្នេះសាមីកីឡាករធ្វើទៅតាមការគិត ឬចិត្តរបស់ខ្លួនឯងរហូតលើសទម្ងន់បែបនេះ។ ទី២ ច្បាប់នៅកម្ពុជាមិនសូវតឹងរឹងអំពីចំណុចនេះ ដូចជាមិនសូវដាក់បន្ទុកឲ្យដាច់ខាតចំពោះក្លឹប ឬកីឡាករដែលធ្វើទម្ងន់មិនបានតាមការកំណត់ដែលត្រូវប្រកួត។ ច្បាប់មិនសូវតឹងរឹងចំពោះក្លឹប និងកីឡាករឲ្យទទួលខុសត្រូវខានតែបានដោយត្រូវសងពិន័យជាថវិកាជាដើមចំពោះការធ្វើទម្ងន់មិនបាន។ ទី៣ ដោយសារនៅខ្មែរមានកីឡាករតិចកម្មវិធីប្រកួតច្រើន ដូច្នេះហើយនៅពេលលើសទម្ងន់បន្តិចបន្តួចតែងតែសម្របសម្រួលជួយកីឡាករដើម្បីកុំឲ្យខូចកម្មវិធីរបស់គេ ឬមានការផ្លាស់ប្ដូរផ្សេងនាំឲ្យប៉ះពាល់ដល់ Sponsor។ ចំណុចតែងតែលើកលែងសម្របសម្រួលនេះហើយក៏បានធ្វើឲ្យកីឡាករមួយចំនួនក្លាយជាទម្លាប់ខូចផងដែរ៕



រូបភាពតំណាង (ហ្វេសបុកផេក Krud)
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


