កីឡា
ព្រះខ័នរាជស្វាយរៀង ជិតបង្កើតកំណត់ត្រាជាក្លិបទី១ឈ្នះជើងឯកលីគ ៣ រដូវកាលជាប់គ្នា
ព្រះខ័នរាជស្វាយរៀង ត្រូវការតែ ១ ពិន្ទុទៀតដើម្បីក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជារដូវកាលនេះ បន្ទាប់ពីបានឈ្នះ ភ្នំពេញក្រោន ៤-១ ក្នុងសប្តាហ៍ទី២៥ កាលពីថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ ២០២៦ នៅកីឡដ្ឋានភ្នំពេញក្រោន។

រហូតដល់ពេលនេះ ព្រះខ័នរាជស្វាយរៀង មាន ៦២ ពិន្ទុ ឈរលើកំពូលតារាង ដោយនាំមុខ ១៥ ពិន្ទុ លើ ភ្នំពេញក្រោន ដែលមាន ៤៧ ពិន្ទុស្ថិតនៅលេខ ២។ សម្រាប់ការប្រកួតនៅសល់ ៥ លើកចុងក្រោយ ពួកគេត្រូវតែ ១ ពិន្ទុទៀតប៉ុណ្ណោះដើម្បីក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជារដូវកាលនេះ។

ប្រការនេះបានផ្តល់ឲ្យ ព្រះខ័នរាជស្វាយរៀង កាន់តែខិតជិតទៅរកការបង្កើតកំណត់ត្រាថ្មីមួយក្នុងប្រវត្តិលីគបាល់ទាត់កំពូលកម្ពុជា គឺជាក្លិបដែលបានឈ្នះជើងឯកលីគកំពូលកម្ពុជា ៣ រដូវកាលជាប់គ្នា ពីព្រោះមិនទាន់មានក្រុមណាឈ្នះជើងឯកលីគកំពូលកម្ពុជា ៣ រដូវកាលជាប់គ្នាឡើយ។ សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង បានឈ្នះជើងឯក ២ រដូវកាលមុនគឺ ២០២៣-២៤ និង ២០២៤-២៥។

សម្រាប់ការរកបាន ៦២ ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ ២ ក្នុងតារាងគិតត្រឹមសប្តាហ៍ទី២៥ ព្រះខ័នរាជស្វាយរៀង បានកក់កន្លះកៅអីរួចជាស្រេចសម្រាប់ពានរង្វាន់អាស៊ីកម្រិតទី២ AFC Champions League Two នៅរដូវកាលក្រោយ ២០២៦-២៧ ប៉ុន្តែបើពួកគេឈ្នះជើងឯកលីគ គឺទទួលបានកៅអីលេងនៅវគ្គសន្សំពិន្ទុក្នុងពូលតែម្តង។

បន្ទាប់ពីកំពុងខិតទៅការឈ្នះជើងឯកលីគកំពូលកម្ពុជា រដូវកាលនេះ ព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីទទួល ក្រុម Manila Digger នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ ២០២៦ ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League។

កម្មវិធីប្រកួតសំខាន់
- ឈ្នះ ភ្នំពេញក្រោន ៤-១ ថ្ងៃសៅរ៍ ទី៤ ខែមេសា នៅស្តាតភ្នំពេញក្រោន (លីគ)
- ប៉ះ Manila Digger ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា នៅស្តាតមរតកតេជោ (AFC)
- ប៉ះ អឹមអូអាយ កំពង់ដេវ៉ា ថ្ងៃអាទិត្យ ទី១២ ខែមេសា នៅស្តាតវិសាខា (លីគ)
- ប៉ះ Manila Digger ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា នៅហ្វីលីពីន (AFC)

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


