កីឡា
លីគកំពូល កម្ពុជា ឈរលេខ ៦ ក្នុងបញ្ជីលីគមានតម្លៃថ្លៃបំផុតប្រចាំតំបន់ អាស៊ាន ឆ្នាំ ២០២៦
លីគកំពូល កម្ពុជា Cambodian Premier League កំពុងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈនៅឆ្នាំ ២០២៦ នេះ បានឈរលេខ ៦ ក្នុងបញ្ជីលីគមានតម្លៃថ្លៃបំផុតប្រចាំតំបន់អាស៊ាន។

យោងតាម Transfer Market ដែលដកស្រង់បន្តចេញពី ASEAN Football បានបង្ហាញ ថា លីគកំពូល កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ ៦ ដោយមានតម្លៃសរុបចំនួន ២១.៤៨ លានដុល្លារអាមេរិក។ ចំនួននេះបានកើនឡើង ២.៨៧ លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ ២០២៥។
ចំណាត់ថ្នាក់នេះ បានធ្វើឱ្យលីគកំពូល កម្ពុជា ឈរនៅក្រោមលីគក្នុងតំបន់ អាស៊ាន ៥ រួមមាន ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី វៀតណាម និង សិង្ហបុរី។ ទោះបីជាយ៉ាងណា លីគ កម្ពុជា បានស្ថិតនៅលើលីគក្នុងតំបន់ ៥ ដែរ រួមមាន មីយ៉ាន់ម៉ា ហ្វីលីពីន ឡាវ ទីម័រ និង ប្រ៊ុយណេ។

លីគកំពូល ឥណ្ឌូណេស៊ី បានឈរនៅចំណាត់ថ្នាក់លេខ ១ ដោយមានតម្លៃសរុបចំនួន ១០០.៨៣ លានដុល្លារអាមេរិក។ ចំណាត់ថ្នាក់បន្ទាប់ លីគកំពូល ថៃ មានតម្លៃសរុបចំនួន ១០០.៦១ លានដុល្លារអាមេរិក។ លីគកំពូល ម៉ាឡេស៊ី ឈរលេខ ៣ មានតម្លៃសរុបចំនួន ៦៦.១០ លានដុល្លារអាមេរិក។
រីឯលីគកំពូល វៀតណាម ឈរលេខ ៤ មានតម្លៃសរុបចំនួន ៦៥.៧៣ លានដុល្លារអាមេរិក។ លីគកំពូល សិង្ហបុរី ឈរលេខ ៥ មានតម្លៃសរុបចំនួន ២២.២៣ លានដុល្លារអាមេរិក។ លីគកំពូល មីយ៉ាន់ម៉ា ឈរលេខ ៧ មានតម្លៃសរុបចំនួន ១៨.៣០ លានដុល្លារអាមេរិក។ ចំណាត់ថ្នាក់លេខ ៨ គឺលីគកំពូល ហ្វីលីពីន មានតម្លៃសរុប ១៣.៣៤ លានដុល្លារអាមេរិក។
ចំណែកលីគកំពូល ៣ ស្ថិតនៅចំណាត់ថ្នាក់ក្រុមគេបំផុត គឺ លីគកំពូល ឡាវ ឈរលេខ ៩ មានតម្លៃសរុប ៥.៥៧ លានដុល្លារអាមេរិក។ លីគកំពូល ទីម័រ ឈរលេខ ១០ មានតម្លៃ ៥០ ម៉ឺនដុល្លារអាមេរិក និងចុងក្រោយលីគកំពូល ប្រ៊ុយណេ មានតម្លៃទាបជាងគេចំនួន ១៦.២៩ ម៉ឺនដុល្លារអាមេរិក៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


