Connect with us

កីឡា

កីឡដ្ឋាន​ខេត្ត​ស្វាយរៀង នឹង​រួចរាល់សម្រាប់​រដូវ​កាល​ថ្មី ផ្ទុក​​អ្នក​គាំទ្របាន​ជាង ៧ ពាន់​នាក់

បានផុស

នៅ

បន្ទាប់​ពី​ចំណាយ​ពេល​សាង​សង់​រយៈ​ពេល​មួយ​រដូវ​កាល​ កីឡដ្ឋាន​ខេត្ត​ស្វាយរៀង នឹង​រួច​រាល់​សម្រាប់​រដូវ​កាល​ថ្មី ឆ្នាំ ២០២៦-២៧ ដែល​គ្រោង​នឹង​ចាប់​ផ្តើមនៅ​ខែ​សីហា។

លោក Christopher Grant ទទួល​ពាន​កីឡដ្ឋាន​មាន​អ្នក​គាំទ្រ​ច្រើន​បំផុត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Christopher Grant អ្នក​ចាត់​ការក្លិប​បាល់ទាត់ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ប្រាប់​ថា ៖«កីឡដ្ឋាន​ខេត្ត​ស្វាយរៀង នឹង​រួច​រាល់​សម្រាប់​ការ​ចាប់​ផ្តើម​ប្រកួត​​រដូវ​កាល​ថ្មី។ ​ការ​កសាង​ថ្មី​នេះ​កន្លែង​អង្គុយ​អាច​ផ្ទុក​អ្នក​ទស្សនា​ផ្ទាល់​បាន​ប្រមាណ ៧៥០០​នាក់ និង​មាន​កន្លែង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​សាង​សង​ថ្មី»។

លោក​ធ្លាប់​បាន​ប្រាប់​ការចាប់​ផ្តើម​កសាង​ថា ៖«​បន្ទប់​ភ្ញៀវ​ពិសេស (VIP) មាន​​ចំនួន ១២។ ស្មៅ​ធម្មជាតិ​កម្រិត​ស្តង់ដា​ដូចរដូវ​កាល​មុន ប៉ុន្តែ​ដាក់​ស្មៅ​ធម្មជាតិ​ជប៉ុន និង​ប្រព័ន្ធ​រំដោះ​ទឹក​ថ្មី។ បង្កើន​កម្លាំង​ថាមពល​អគ្គិសនី​​​បន្ថែម​ ជា​មួយ​អំពូល​ភ្លើង​ LED ថ្មី ​​ដែល​មាន​កម្រិត LUX of 1,400+ ​​ស្រប​ទៅ​តាម​ស្តង់ដា​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី»។

កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ជា​ទី​កន្លែង​ដែល​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ជា​​រៀង​រាល់​រដូវ​កាល និង​​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់ ដូច្នេះ​ហើយ​បាន​ជា​ក្លិប​សម្រេច​កសាង​ថ្មី​ដើម្បី​​បំពេញ​ទៅ​តាម​តម្រូវ​ការ​អ្នក​ទស្សនា​ដែល​កើន​ឡើង​ជា​លំដាប់។

អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង កសាង​កីឡដ្ឋាន​ថ្មី​ដើម្បី​មាន​កម្រិត​ស្តង់ដា​ដែល​អាច​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​បាន។ សម្រាប់​រដូវ​កាល​ថ្មី ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​ភារកិច្ច​ប្រកួត​ពាន​រង្វាន់​ចំនួនគឺ ពាន​រង្វាន់​ក្នុង​ស្រុក ៣ មាន​ដូច​ជា ខេមបូឌានស៊ុបភើខាប់ លីគ​កំពូល​កម្ពុជា និង​ពាន​សម្តេច​តេជោ ហ៊ុន សែន ខណៈ​ពាន​អន្តរជាតិ​មាន ២ គឺ ពាន​ក្លិបជើង​ឯក​អាស៊ី​លំដាប់​ទី២ AFC Champions League Two និង​ពាន​ក្លិប​អាស៊ាន​លំដាប់​ទី១ ASEAN Club Championship។

ទោះ​បី​ជា​យ៉ាង​ណា នៅ​មិន​ទាន់​ច្បាស់​ថា កីឡដ្ឋាន​ខេត្ត​ស្វាយរៀង អាច​ត្រូ​វ​បាន​ទទួល​ស្គាល់​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) ដើម្បី​​ឲ្យ​​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​​ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​ឬ​យ៉ាង​ណា​នោះ​ទេ​សម្រាប់​រដូវ​កាល​ក្រោយ ត្រូវ​រង់​ចាំ​រួច​រាល់ និង​វាយ​តម្លៃ​ពី​​អ្នក​ជំនាញ​ជា​មុន​សិន។

កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ធ្លាប់​ត្រូវ​បាន​កសាង​ពង្រីក​បន្ថែម ២ លើក​មក បន្ទាប់​ពី​ចាប់​ផ្តើម​សាង​សង់​លើក​ដំបូង​នៅឆ្នាំ ២០១៥។ ដំបូង​ឡើយ ទី​កន្លែង​អង្គុយ​អាច​ផ្ទុក​បាន​ប្រមាណ ២០០០​នាក់​ ប៉ុន្តែ​​ការ​ពង្រីក​បន្ថែម​​លើក​ទី​២ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ប្រមាណ ៤០០០​នាក់ ហើយ​លើក​ទី​៣​នេះ គឺ​ជា​កសាង​ថ្មី​តែ​ម្តង​សម្រាប់​អគារ​ជុំ​វិញ​ រាប់​ទាំង​កន្លែង​អង្គុយ បន្ទប់​​ក្រុម​កីឡាករ បន្ទប់​ក្រុម​ការងារ បន្ទប់​ភ្ញៀវ​ពិសេស បន្ទប់​សន្និសីទ​សារព័ត៌មាន ក៏ដូច​ជាទី​កន្លែងដាក់​​តាំងពាន​រង្វាន់ វត្ថុអនុស្សាវរីយ៍ សម្លៀក​បំពាក់ និងអាហារ​ជា​ដើម៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម