កីឡា
ការប្រកួតកីឡា អត្តពលកម្មជើងឯក ថ្នាក់ជាតិឆ្នាំ២០២០ ចាប់ផ្តើមប្រកួតជាផ្លូវការហើយ
ព្រឹត្តិការណ៍ការប្រកួតកីឡា អត្តពលកម្មជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចាប់ផ្តើមប្រកួតជាផ្លូវការហើយ បន្ទាប់ពីពន្យារពេលអស់ ២សប្តាហ៍ ដោយសារមេរោគCOVID-19។

ការប្រកួតនេះ រៀបចំដោយសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ក្រោមថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមានក្រុមកីឡាករ-កីឡាការិនីអត្តពលកម្មចំនួន២០៥ នាក់ចូលរួម។


លោក ផៃ សុខ អនុប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា ការប្រកួតខាងលើនេះ ក្រុមកីឡាករ-កីឡាការិនីអត្តពលកម្មចំនួន២០៥នាក់ មកពី១៦រាជធានីខេត្ត និង២ ក្រសួង គឺក្រសួងមហាផ្ទៃ ព្រមទាំងក្រសួងការពារ ជាតិកើនជាងឆ្នាំមុន ដោយឆ្នាំនេះអត្តពលិកចូល រួមច្រើនជាងកាលពីឆ្នាំមុន ដែលកីឡាករ- កីឡា ការិនីអត្តពលកម្មមានត្រឹមតែចំនួន១២៤នាក់មកពី១២រាជធានីខេត្ត និង២ក្រសួង គឺក្រសួងមហាផ្ទៃ ព្រមទាំងក្រសួងការពារជាតិ។


លោកបានបន្តថា ការប្រកួតនេះសហព័ន្ធ មានការប្រុងប្រយ័ត្នខ្ពស់ដោយកីឡាករ-កីឡាការិនីអត្តពលកម្មមុនចូលទីលានត្រូវវាស់កម្តៅ លាងដៃអាល់កុលយ៉ាងត្រឹមត្រូវ និងរក្សាគម្លាតពីគ្នាយ៉ាងហោចណាស់១ទៅ២ម៉ែត្រតាមការ ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគCOVID-19ឡើយ។
លោកអនុប្រធានសហព័ន្ធបានបន្ថែមទៀតថា ការប្រកួតខាងលើនេះ សហព័ន្ធរៀបចំតាមកម្រិតអន្តរជាតិ ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡា SEA GAMES 2023 កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះឲ្យទទួលបានផ្លែផ្កាល្អជាទីគាប់ចិត្ត ព្រមទាំងរៀបចំផែនការ និងយុទ្ធសាស្ត្រជាច្រើនសំណើឆ្ពោះទៅ SEA GAMES 2023 ឆ្នាំ ២០២៣៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ការប្រកួតកីឡាលើកទម្ងន់ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ប្រព្រឹត្តនាខែមករា ឆ្នាំ២០២១
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


