កីឡា
ការប្រកួតកីឡាលើកទម្ងន់ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ប្រព្រឹត្តនាខែមករា ឆ្នាំ២០២១
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាលើក ទម្ងន់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តនាខែមករា ឆ្នាំ២០២១ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០ ២០ជាការប្រកួតលើកទី១របស់សហព័ន្ធលើកទម្ងន់ ដោយគ្រោងនឹងធ្វើឡើងថ្ងៃ ទី ៦ និង៧ ខែមករា ឆ្នាំ២០២១ ដើម្បីអរអបសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧ មករា នៅខេត្តកណ្តាល ចំណែកវិញ្ញាសាវិញគណៈកម្មការនឹងកំណត់នៅពេលក្រោយ។

លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតខាងលើកនេះ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីលើកទម្ងន់កម្ពុជាឆ្នើមចូលរួមជាក្រុមអត្តពលិកជម្រើសជាតិ២០២១ និងត្រៀមការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES 2023 នៅកម្ពុជា៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


