កីឡា
ប្តូរអាជីពជិត៧ឆ្នាំហើយ Sitthichai នៅតែអាចឈ្នះប្រុសស្អាត Tawanchai បាន
រៀមច្បង Sitthichai នៅតែខ្លាំងក្នុងអាជីពប្រដាល់មួយថៃរបស់ខ្លួន ដែលឈប់វ៉ៃរយៈពេលជិត៧ឆ្នាំហើយ បន្ទាប់ពីចាប់ជំនាញប្រដាល់ឃីកបុកសីងកម្រិតអាជីព ប៉ុន្តែរូបគេនៅតែធ្វើបានល្អដដែលដោយបានសិស្សប្អូន Tawanchai ដោយពិន្ទុនៅព្រឹត្តិការណ៍ប្រកួត ONE: BATTLEGROUND III នាយប់ថ្ងៃសុក្រ ទី២៧ ខែសីហានេះ។
ការពិតនៅសង្វៀនបង្ហាញឲ្យឃើញថា អ្នកប្រដាល់ល្បីឈ្មោះនៅថៃ Tawanchai ធ្វើបានយ៉ាងខ្លាំងនៅក្នុងទឹកទី១តាមរយៈកណ្តាប់ដៃ និងទាត់ធ្ងន់ ខណៈរៀមច្បង Sitthichai បានព្យាយាមសម្រុកឆ្ពោះទៅមុខដោយកណ្តាប់ដៃ និងទាត់ដែរ។
បន្ទាប់មក Sitthichai កាន់តែដាក់សម្ពាធខ្លាំងឡើងតាមរយៈការដើរចូល ហើយទាត់ជើងក្រោមធ្ងន់ៗ ព្រមទាំងកណ្តាប់ដៃលឿនៗទាំងទឹកទី២ និងទឹកទី៣។ អាចនិយាយបានថា ការប្រកួតនេះជាឱកាសរបស់ Sitthichai ដោយសារតែភាគច្រើនវ៉ៃកណ្តាប់ដៃ និងទាត់ដែលជាជំនាញរបស់គេបានប្រឡូកឃីកបុកសីងរយៈពេល៧ឆ្នាំហើយ។


ដូច្នេះហើយបាន Sitthichai ចេញកណ្តាប់ដៃ និងទាត់លឿនៗទាំងការដកខ្លួនគេចពីការវ៉ៃរបស់ Tawanchai និងវាយសកវិញ ខណៈជំនាញមួយថៃដែលលេងជង្គង់ និងកែងនោះ អ្នកទាំងពីរមិនសូវបានប្រើឡើយ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ នៅចុងទឹកទី៣ Sitthichai ហាក់ធ្វើបានកាត់តែល្អទាំងកណ្តាប់ដៃ និងទាត់ដែលបានធ្វើឲ្យប្រុសស្អាត Tawanchai បានដួលមួយលើកជាពីរលើកដែលកត្តានេះជំរុញឲ្យសិស្សច្បងទទួលបានពិន្ទុច្រើន។
អ្នកគាំទ្រប្រហែលជាគិតថា ការប្រកួតលើកនេះបុរសសង្ហាវ័យក្មេង Tawanchai ហាក់ដូចជាចម្លែងដែលចេញអាវុធដូចខុសប្លែកពីសព្វមួយ ឬមួយរូបគេមិនប្រឹងអស់ពីសមត្ថភាព។ ប៉ុន្តែអ្នកគាំទ្រអាចគិតថា Sitthichai ជាសិស្សច្បងដែលមានបទពិសោធក្រាស់លើឆាកអន្តរជាតិ ជាពិសេសជំនាញឃីកបុកសីងដែលត្រូវការភាពរហ័សរហួន ដូច្នេះច្បាស់ណាស់ថា Tawanchai មិនអាចបង្កព្យុះភ្លៀងស្រួលដូចដៃគូមុនៗទេ។

សម្រាប់ជ័យជម្នះនេះនឹងផ្តល់ឲ្យ Sitthichai បង្កើនកំណត់ត្រាប្រកួតឈ្នះ១២៤ដង ចាញ់៣២ដង និងស្មើ៥ដង។ ជាពិសេសរូបគេនឹងឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់មួយថៃពិភពលោកជាមួយ Petchmorakot ដែលកំពុងគ្រប់គ្រងសព្វថ្ងៃ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



