Connect with us

កីឡា

ទើបជាពីកូវីដ ម៉ន សាម៉េត ឡើងឆាកប្រយុទ្ធរបួស ១០ថ្នេរ

បានផុស

នៅ

កីឡាករប្រដាល់ ម៉ន សាម៉េត ទើបជាសះស្បើយពីជំងឺកូវីដ១៩ មិនទាន់បានប៉ុន្មានផង ក៏ត្រូវមករបួស១០ថ្នេរ ពេលឡើងសង្វៀនប្រយុទ្ធ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​ការលើកឡើងរ​បស់​អតីត​គូស្នេហ៍ ដេ​ន​ នី​ក្វាន់ ដែល​ស្នេហា​វិស័យ​កីឡា​លោក​ ចាន់ មករា បា​នបញ្ជា​ក់ថា​ កីឡាករ​ ម៉ន​ សា​ម៉េ​ត​ របួស​ដេរ​១០​ថ្នេរ ​ខណៈឡើង​ប្រកួត​មុន​នេះ​។​ លោ​កថា​នេះ​ ដោយសារតែ​ជីវ​ភាព ​និង​ការស្រឡាញ់​ទើប សា​ម៉េ​ត ខំប្រឹង​ទាំង​ខ្លួន​ទើប​ជា​សះស្បើយ​ពី​កូ​វីដ​។​

​លោក ចាន់ មករា បន្តទៀតថា ​ងើ​ប​ពី​ជំងឺ​កូ​វីដ១៩ភ្លាម ​ឡើង​វាយ​ភ្លាម​ បើមិន​ឡើង​វាយ​ដាច់​បាយ​ អញ្ចឹង​មានតែ​ប្តូរ​វាយ​ដើម្បី​ជីវភាព​។​ សម​មុខ​ទៅ​មកពី​អា​ប្អូន​ម៉េ​ត​ឯង​អត់​ចេះ​រអ៊ូ (១០​ថ្នេរ )​ជូនពរ​ឆាប់​ជា​។ ​តាមរយៈដំណឹង​នេះ​ មាន​មហាជន​ជាច្រើន​បង្ហាញ​ការ​អា​ណិ​តផង​ដែរ​។​

​សូម​ជម្រាប​ដែរ​ថា​កីឡាករ ម៉ន សា​ម៉េ​ត បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​មាន​រយៈពេល​ប្រមាណ​មួយខែ ​បន្ទាប់​តេស្ត​រកឃើញ​ជំងឺ​ដ៏​កាច​សាហាវ​កាលពី​ថ្មីៗ​កន្លងទៅនេះ​។ យ៉ាង​ណា​មិញ​បន្ទាប់ពី​ទទួលបាន​ការព្យាបាល សា​ម៉េ​ត ក៏បាន​ជា​សះ​ស្បើយ​វិញ​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម