Connect with us

កីឡា

អតីតកីឡាករធ្លាប់ជួយ U-19 កម្ពុជា បង្កើតប្រវត្តិសាស្ត្រនៅទ្វីបអាស៊ី បង្ហើបថាខ្លួនមិនសូវមានសង្ឃឹមជាប់ស៊ីហ្គេម ទៅវៀតណាម

បានផុស

នៅ

កីឡាករ វុធ តុលា ដែលជាសមាជិករបស់ក្លិបវិសាខា និងធ្លាប់ជួយ U-19 កម្ពុជា បង្កើតប្រវត្តិសាស្ត្រនៅពានទ្វីបអាស៊ី​អាយុក្រោម១៩ឆ្នាំ បានបង្ហើបឲ្យដឹងថា ខ្លួនពុំសូវមានសង្ឃឹមឡើយថានឹងបានជាប់ឈ្មោះទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម។

ការលើកឡើងបែបនេះបន្ទាប់កីឡាករវ័យ២០ឆ្នាំរូបនេះ មានឱកាសលេងតិចតួចបំផុតជាមួយក្លិបវិសាខា នៃក្រខណ្ឌលីគ​កំពូលកម្ពុជា គ្រាដែលរូបគេយល់ថាការមានឱកាសជាប់គឺទាល់តែបានបង្ហាញញឹកញាប់ជាមួយក្លិប ខណៈគិតមកទល់ពេលនេះគេទើបតែបង្ហាញខ្លួនបាន ៣ប្រកួតប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វុធ តុលា បានប្រាប់ “កម្ពុជាថ្មី” ថា៖ «ខ្ញុំមានអារម្មណ៍ដឹងថាមានផលប៉ះពាល់ ព្រោះ ៤ទៅ៥ប្រកួតហើយដែលខ្ញុំអត់បានបង្ហាញខ្លួននៅលើទីលាន អ៊ីចឹងស៊ីហ្គេមនិយាយទៅអត់មានឱកាសតែម្ដង។ ខ្ញុំគិតថាស៊ីហ្គេមខែក្រោយខ្ញុំអត់រំពឹងទេ។»

អតីតកីឡាកររបស់ក្លិបបាល់ទាត់ខេត្តព្រៃវែង ដដែលរូបនេះបានឱ្យដឹងទៀតថា តំណែងរបស់ខ្លួនហាក់ពិបាកប្រជែងដោយសារក្លិបមានកីឡាករបរទេស និងម៉្យាងទៀតកីឡាករខ្មែរខ្លះក៏មានបទពិសោធច្រើនជាងខ្លួន។

ក្រុម U23 កម្ពុជា មានភារកិច្ចធំៗ ២នៅឆ្នាំនេះ ពោលគឺព្រឹត្តិការណ៍ស៊ីហ្គេម (SEA Games) នៅវៀតណាម ខែឧសភា ខាងមុខនេះ បន្ទាប់មកគឺព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) នៅប្រទេសចិន នាខែកញ្ញា ជាមួយគ្នានេះ វុធ តុលា ក៏បានដាក់ចិត្តខិតខំបន្តដើម្បីអាចជាប់ទៅលេង Asian Games និងជាពិសេសស៊ីហ្គេម ឆ្នាំ​២០២៣​ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

«សម្រាប់ខ្ញុំបើស៊ីហ្គេមខែក្រោយអត់ជាប់ ខែកញ្ញា ក៏ដូចជាស៊ីហ្គេម២០២៣ ខ្ញុំដាក់ក្ដីសង្ឃឹមថ្មីវិញ ដោយយើងប្រឹងប្រែងហ្វឹកហាត់ឱ្យល្អដើម្បីគ្រូដាក់ចូលលេង ទុកចិត្តយើង និយាយទៅកីឡាករណាមួយឱ្យតែបង្ហាញទម្រង់ល្អ បានលេងនៅលើទីលានរហូតគឺមានឱកាសជាប់។» វុធ តុលា បានបន្ថែមប្រាប់មកកាន់ “កម្ពុជាថ្មី”។

គួររំឮកដែរថា វុធ តុលា គឺជាកីឡាករដែលធ្លាប់រួមចំណែកជួយជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ (ទាត់ចូល១​គ្រាប់) ​បានឡើងទៅប្រកួតនៅជុំផ្ដាច់ព្រ័ត្រ ពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ី អាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) កាលពីឆ្នាំ២០២០ នៅប្រទេសអ៊ូសបេគីស្ថាន ក្រោយជម្រុះដោយជោគជ័យនៅលើទឹកដកម្ពុជា​កាលពីឆ្នាំ២០១៩ ប៉ុន្តែក្រោយមកពាននេះត្រូវបានលុបចោលដោយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី ដោយសារ​វិបត្តិ​កូវីដ-១៩ នៅពេលនោះ។

ធ្លាប់ហ្វឹកហាត់ជាមួយក្រុមយុវជនក្របខណ្ឌសាលាមួយនៅថៃ មុនមកចូលរួមជាមួយក្រុមយុវជនវិសាខា នៅចុងឆ្នាំ២០១៩ ហើយជួយក្រុមយុវជននេះឈ្នះជើងឯកជាច្រើន បន្ទាប់មករូបគេវិវត្តន៍ខ្លួនចូលរួមជាមួយក្រុមជម្រើសខេត្តព្រៃវែង (បច្ចុប្បន្នសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង) ដែលជួយឲ្យព្រៃវែង ឈ្នះជើងឯកពានសម្ដេចតេជោថ្នាក់ខេត្ត និងដណ្ដើមបានលេខ៣ ពានសម្ដេចតេជោថ្នាក់ជាតិ ថែមទៀត និងរូបគេផ្ទាល់ឈ្នះស្បែកជើងមាសពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ បន្ទាប់ពីរកបាន ៦គ្រាប់៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្យុះទី៨​អស់ឥទ្ធិពល តែព្យុះទី៩នៅតែបន្តជះឥទ្ធិពលលើកម្ពុជា ដល់ថ្ងៃទី៣០កក្កដា

Sokha Hotels

ព័ត៌មានពេញនិយម