Connect with us

កីឡា

កីឡាករព្រះខ័នរាជស្វាយរៀង មិន រតនៈ ប្តេជ្ញាចិត្តមោះមុតជាមួយ U-23 កម្ពុជា ប្រកួតក្នុងស៊ីហ្គេម

បានផុស

នៅ

​ចូលដល់​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២២ នេះ ការប្រកួត​ដែល​អ្នកគាំទ្រ​ទន្ទឹងរង់ចាំ​បានមក​ដល់​សម្រាប់​ប្រភេទ​កីឡាបាល់ទាត់ វិញ្ញាសា​បុរស (​អាយុ​ក្រោម ២៣ ​ឆ្នាំ​) នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម របស់ U-23 កម្ពុជា ក្នុង​ពូ​ល B ដែល​ត្រូវ​ប្រកួត​ជាមួយ U-23 ឡាវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅមុន​ការប្រកួត​មកដល់ កីឡាករ មិន រតនៈ ដែលជាខ្សែបម្រើកណ្ដាលរបស់ក្លិបព្រះខ័នរាជស្វាយរៀង បានបង្ហាញការតាំងចិត្តមុះមុតក្នុងការជួយកម្ពុជា ដ្បិតខ្លួនផ្ទាល់ និងក្រុមទាំងមូលបានត្រៀមខលួនរួចរាល់។​

​មិន រតនៈ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​សម្រាប់​ខ្ញុំ ក៏ដូចជា​ក្រុម​ទាំងមូល​គឺ​យើង​បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ ទាំង​កម្លាំងចិត្ត ទាំង​បច្ចេកទេស និង​តាក់ទិច​អី​គឺ​យើង​ត្រៀមខ្លួន​បាន​រួចរាល់​។ ការ​ជម្រុះ​លើក​ទី​ ២ កីឡាករ​ម្នាក់ៗ​សុទ្ធតែ​ល្អៗ ហើយ​ការ​ជម្រុះ​យក ២០​ នាក់​ គ្រូ​គាត់​មាន​របៀប​រើស​ដោយ​ដឹងថា​គាត់​រើស​កីឡាករ​ហ្នឹង​ទៅ​អាច​លេង​កន្លែង​ណា ហើយនឹង​ត្រូវ​តា​ក់ទិច​គាត់ ហើយ​សម្រាប់​ការប្រកួត​លើក​នេះ​សង្ឃឹមថា​យើង​នឹងធ្វើ​បានល្អ​។​» និយាយ​អំពី​គោលដៅ យុវជន​ដែល​បច្ចុប្បន្ន​រ៉ាប់រង​តួនាទី​តំបន់​បម្រើ​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​រូបនេះ បា​ន​សង្កត់​ធ្ងន់​ថា​៖ «​ពួក​ខ្ញុំ​មាន​គោលដៅ​ចង់​ឈ្នះ​ឡើងទៅ​វគ្គ​បន្ត ក៏ដូចជា​ដណ្ដើម​មេដាយ ដោយ​ពួកយើង​នឹង​ខំប្រឹង​ឱ្យ​អស់ពី​សមត្ថភាព​។​»

​សូមបញ្ជាក់ថា ក្រុម U-23 កម្ពុជា នឹងត្រូវ​ប្រកួត​ជាមួយ U-23 ឡាវ នៅវេលា​ម៉ោង ៤:០០​ រសៀល នា​កីឡដ្ឋាន Thien Truong ដែលមាន​ចម្ងាយ​ប្រមាណ ៩០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ហាណូយ​។ ការប្រកួត​នេះ​មានការ​ផ្សាយ​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ ទ​ទក ខណៈ​អ្នកគាំទ្រ​ដែល​នៅ​ប្រទេស​វៀតណាម អាច​ចូល​ទស្សនា​បាន​ដោយ​សេរី​ផងដែរ​៕

អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៨ នាទីutes មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៣០ នាទីutes មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា២ ម៉ោង មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម