កីឡា
២ ប្រកួតចុងក្រោយកម្ពុជា មានឱកាសទាត់ចូលអាហ្វហ្គានីស្ថាន មុនជួបគ្នាល្ងាចនេះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាល្ងាចថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ នេះ ខណៈបើក្រឡេកមកមើលប្រវត្តិជួបគ្នា កម្ពុជា ហាក់ត្រដមត្រសងជាមួយ ដ្បិតកម្ពុជា របូតគ្រាប់បាល់តិចតួច និងក៏អាចរកគ្រាប់បាល់បានផងដែរ។

យោងតាមប្រវត្តិជួបគ្នា កម្ពុជា ជាមួយ អាហ្វហ្គានីស្ថាន គឺធ្លាប់ជួបគ្នាចំនួន ៤ ដង គិតចាប់តាំងពីឆ្នាំ ២០១៥ ហើយជាលទ្ធផលកម្ពុជា បានយកឈ្នះ តែម្ដងគត់ ខណៈអាហ្វហ្គានីស្ថាន ឈ្នះ ៣ ដង ខាងក្រោម គឺលទ្ធផលនៃប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរ៖
ឆ្នាំ ២០១៥៖ កម្ពុជា ០-១ អាហ្វហ្គានីស្ថាន (វគ្គជម្រុះ បាល់ទាត់ពិភពលោក)
ឆ្នាំ ២០១៥៖ អាហ្វហ្គានីស្ថាន ៣-០ កម្ពុជា (វគ្គជម្រុះ បាល់ទាត់ពិភពលោក)
ឆ្នាំ ២០១៧៖ កម្ពុជា ១-០ អាហ្វហ្គានីស្ថាន (វគ្គជម្រុះ ជើងឯកអាស៊ី)
ឆ្នាំ ២០១៨៖ អាហ្វហ្គានីស្ថាន ២-១ កម្ពុជា (វគ្គជម្រុះ ជើងឯកអាស៊ី)

សូមបញ្ជាក់ថា ការប្រកួតរវាង កម្ពុជា ជាមួយ អាហ្វហ្គានីស្ថាន នាវេលាម៉ោង ៦:៣០ យប់ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ ខណៈការប្រកួតនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


