កីឡា
មកដឹងប្រវត្តិពាន World Cup មាសតម្លៃ២០0លានដុល្លារមកដល់កម្ពុជាព្រឹកនេះ
ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Trophy ពិតនឹងដង្ហែមកដល់ប្រទេសកម្ពុជា ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះតាមជើងយន្តហោះពិសេស ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោកនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

បន្ទាប់ពីធ្វើពិធីទទួលជាផ្លូវការរួចរាល់នៅវិមានសន្តិភាព ពានរង្វាន់ FIFA World Cup នឹងដង្ហែទៅពហុកីឡដ្ឋានជាតិមរតកតេជោដើម្បីដាក់តាំងឲ្យមហាជនចូលទស្សនា ថតរូប ដូចជាមានការប្រគំតន្ត្រីដើម្បីអបអរសាទរផងដែរគិតចាប់ពីម៉ោង១រសៀលរហូតដល់ម៉ោង១០យប់។
និយាយពីប្រវត្តិវិញ គិតចាប់តាំងពីការប្រកួតបាល់ទាត់ជើងឯកពិភពលោកលើកដំបូងនៅឆ្នាំ១៩៣០មក ពានរង្វាន់មានតែ២ប៉ុណ្ណោះត្រូវបានប្រើប្រាស់។ ពានរង្វាន់ទី១ឈ្មោះ Jules Rimet ត្រូវបានប្រើពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៧០ និងពានរង្វាន់ទី២ឈ្មោះ FIFA World Cup ត្រូវបានប្រើប្រាស់ពីឆ្នាំ១៩៧៤ ដល់បច្ចុប្បន្ន។
ពានរង្វាន់ទី១មានឈ្មោះដើមរបស់វាគឺ «Victory មានន័យថា ជ័យជម្នះ» ប៉ុន្តែក្រោយមកត្រូវបានប្តូរជាឈ្មោះ«Jules Rimet»ដើម្បីជាកិត្តិយសដល់លោក Jules Rimet ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ទី៣ដែលកាន់តំណែងនេះបានយូរជាងគេបំផុត។ ពានរង្វាន់ដែលត្រូវបានផលិតពីមាស និងស្រោបប្រាក់នេះ ត្រូវបានចោរលួចក្នុងឆ្នាំ១៩៨៣ និងបាត់ដំណឹងសូន្យរហូតដល់ឥឡូវ។

ចំណែកពានរង្វាន់ទី២គឺ FIFA World Cup នេះត្រូវបានផលិតពីមាស ដែលមានទម្ងន់៦.១គីឡូក្រាម និងកម្ពស់៣៦.៨សង់ទីម៉ែត្រ។ វាជាពានរង្វាន់ដែលមានតម្លៃបំផុតក្នុងប្រវត្តិសាស្ត្រកីឡាក្នុងពិភពលោកដែលគិតជាប្រាក់ចំនួន២០០លានដុល្លារអាមេរិក។ វាត្រូវបានផលិតដោយក្រុម Stabilimento Artistico Bertoni របស់ប្រទេសអ៊ីតាលី។ វាបង្ហាញពីម្រាមដៃមនុស្សពីរនាក់កំពុងកាន់ផែនដី។
ប្រទេសប្រេស៊ីលធ្លាប់ឈ្នះបានច្រើនដងជាងគេពោលគឺធ្លាប់គ្រង៥សម័យកាល ហើយប្រទេសអ៊ុយរូហ្គាយធ្លាប់ឈ្នះដំបូងគេបង្អស់ក្នុងឆ្នាំ១៩៣០ និងបច្ចុប្បន្នគ្រងដោយប្រទេសបារាំងបានឈ្នះកាលពីឆ្នាំ២០១៨ដែលត្រូវការពារជើងឯករបស់ខ្លួននាចុងឆ្នាំ២០២២នេះនៅប្រទេសកាតា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


