កីឡា
កីឡដ្ឋានគីរីវង់សុខសែនជ័យ ទទួលបានអ្នកគាំទ្រលើសពីការរំពឹងទុក ខណៈទើបតែជួសជុលកែលម្អ
ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ បានបំបែកកំណត់ត្រាមានអ្នកចូលទស្សនាការប្រកួតលើទឹកដីរបស់ខ្លួន នៅកីឡដ្ឋានគីរីវង់សុខសែនជ័យ ក្នុងជំនួបសប្ដាហ៍ទី ១០។
យោងតាមទិន្ន័យ កាលពីជំនួបសប្ដាហ៍ទី ១០ នៃពានរង្វាន់ខេមបូឌានព្រីមៀរលីគ ដែលមានការផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុកផេក ‘កម្ពុជាថ្មី’ រវាងគីរីវង់សុខសែនជ័យ ទទួលស្វាគមន៍ វិសាខា ត្រូវបានរាយការណ៍មកថាមានទស្សនិកជន ១១០០ នាក់ បានចូលរួមទស្សនា ដែលនេះជាចំនួនលើសកៅអីផ្ទុកសរុប ៥០០ នាក់ទៅទៀត។

ជាមួយគ្នាផងដែរ វាបានក្លាយទៅជាចំនួនបំបែកកំណត់ត្រាសម្រាប់ក្លិប ដែលមានអ្នកគាំទ្រចូលទស្សនាច្រើនបែបនេះ ចាប់តាំងពីកីឡដ្ឋានប្រើប្រាស់ឡើងវិញក្រោយមានការជួសជុល កាលពីដើមរដូវកាល លើសពីនេះក៏បានក្លាយជាការប្រកួតមានអ្នកទស្សនាផ្ទាល់ច្រើនជាងគេក្នុងលីគ សម្រាប់សប្ដាហ៍ទី ១០ នេះផងដែរ។
នៅចុងសប្ដាហ៍នេះ ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ នឹងបើកទ្វារទទួលស្វាគមន៍ ក្លិបណាហ្គាវើលដ៍ នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២២ ស្អែកនេះ នាវេលាម៉ោង ៣:៤៥ នាទីរសៀល ខណៈប្រកួតនេះក៏នឹងមានផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុកផេក ‘កម្ពុជាថ្មី’ ផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


