កីឡា
ខាន់ ចេសា អត់បានប្រកួតនៅ ONE ថ្ងៃនេះ ព្រោះ Amanda អត់ចាក់វ៉ាក់សាំង
ការប្រកួតរវាងកីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា-អាមេរិក ខាន់ ចេសា ជាមួយកីឡាការិនីអាមេរិក Amanda Alequin នៅស្ថាប័ន ONE Championship ដែលគ្រោងធ្វើនាថ្ងៃទី២២ ខែកក្កដា នេះត្រូវបានលុបចោល ពីព្រោះកីឡាការិនីអាមេរិកមិនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។
លោក Bear Frazer នាយកជាន់ខ្ពស់ផ្នែកការផ្សាយរបស់ ONE Championship បានបញ្ជាក់ថា ការប្រកួតរវាងកីឡាការិនីកម្ពុជា ខាន់ ចេសា និងកីឡាការិនីអាមេរិក Amanda Alequin ដែលត្រូវប្រកួតនាថ្ងៃទី២២ ខែកក្កដានេះ ពិតជាត្រូវបានដកចេញមែន។

ចំណែកលោក Peter Khan ដែលជាឪពុកបង្កើតរបស់កីឡាការិនីកម្ពុជា ខាន់ ចេសា បានប្រាប់ថា ដោយសារកីឡាការិនីអាមេរិក Amanda Alequin អត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូច្នេះការប្រកួតត្រូវបានលុបចោល។
សូមបញ្ជាក់ថា តាមការគ្រោងទុក កីឡាការិនី ខាន់ ចេសា និង Amanda ត្រូវប្រកួតគ្នាដោយជំនាញឃ្លេក្រោម (Grappling) សុទ្ធ។ មិនថា ជំនាញចំបាប់ ជឺជីតស៊ូ ឬជំនាញអ្វីទេឲ្យតែប្រភេទចាប់ អោប រឹត កាច់ ឃ្លេនៅលើកម្រាលទីលានគឺអាចប្រើបានទាំងអស់ ប៉ុន្តែមិនមែនឈរវ៉ៃដូចជា ទាត់ ធាក់ ឬកណ្តាប់ដៃឡើយ។
កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាជឺជិតស៊ូជើងឯកថ្នាក់ជាតិនៅសហរដ្ឋអាមេរិក ឆ្នាំ២០២២ IBJJF Pan Championships។ កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ កីឡាការិនីកម្ពុជារូបនេះបានដណ្ដើមមេដាយមាសកម្រិតទ្វីបអាស៊ី និងស៊ីហ្គេម ជូនប្រទេសកម្ពុជាផងដែរ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


