កីឡា
មកដឹងប្រវត្តិកីឡាករ Zach Kaina គូដណ្តឹងរបស់វីរកីឡាការិនី ខាន់ ចេសា
កីឡាករ Zach Kaina និងវីរកីឡាការិនីកម្ពុជា ខាន់ ចេសា ជាមិត្តភក្តិតាំងពីកុមារភាព ដោយពួកគេមានចំណូលចិត្តនិងស្រឡាញ់កីឡាជឺជីតស៊ូដូចគ្នា។ បន្ទាប់ពីស្វែងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំ អ្នកទាំងពីរបានរៀបចំពិធីភ្ជាប់ពាក្យកាលពីពេលថ្មីៗនេះ។

Zach Kaina កើតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០២ នៅ Oahu រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ជាកន្លែងដែលរូបគេបានចំណាយពេលកុមារភានៅទីនោះ មុនពេលផ្លាស់ទៅរដ្ឋកាលីហ្វញ៉ាពេលអាយុ១០ឆ្នាំ។ កាលពីអាយុ៥ឆ្នាំ រូបគេបានហ្វឹកហាត់កីឡាការ៉ាតេ ប៉ុន្ដែហាត់បានមួយរយៈពេលខ្លីប៉ុណ្ណោះ ដោយសារមិនសូវចាប់អារម្មណ៍នឹងកីឡានេះ។
ក្រោយចាកចេញពីរដ្ឋហាវ៉ៃ គ្រួសាររបស់កីឡាករ Zach Kaina មានទំនាក់ទំនងជាមួយកីឡាករ BJ Penn ដែលជាអតីតម្ចាស់ជើងឯក UFC និងជាអត្តពលិកអាមេរិកដំបូងគេដែលបានឈ្នះជើងឯក IBJJF World ផ្នែកខ្សែក្រវ៉ាត់ខ្មៅពេញវ័យ។ នៅពេលនោះ Kaina លែងចាប់អារម្មណ៍លើការ៉ាតេ។ បន្ទាប់មក អ្នកម្តាយបានបញ្ចូនគាត់ទៅហាត់កីឡាជឺជីតស៊ូវិញ។
អាយុទើប៦ឆ្នាំ Zach Kaina បានចាប់ហ្វឹកហាត់ជឺជីតស៊ូជាមួយលោកគ្រូ Mike និង Chris Onzuka នៅក្រុម O2។ បន្ទាប់មក រូបគេបានហាត់ជាមួយលោកគ្រូ Kyle Nitahara រហូតទទួលបានខ្សែក្រវាត់ពណ៌ទឹកក្រូចនៅរដ្ឋហាវ៉ៃ។

នៅអាយុ១០ឆ្នាំ Kaina បានស្គាល់អំពីកីឡាជឺជីតស៊ូ បន្ទាប់ពីបានផ្លាស់ទៅតំបន់ Costa Mesa រដ្ឋកាលីហ្វញ៉ា ជាមួយក្រុមគ្រួសារដើម្បីហ្វឹកហាត់នៅក្លិប Art Of Jiu-Jitsu Academy (AOJ) ក្រោមកម្មវិធី Believe & Achieve kids។
ផ្តើមចេញពីម្ចាស់ខ្សែក្រវាត់ពណ៌ទឹកក្រូចរហូតដល់កម្រិតអាជីពជាមួយក្លិប AOJ រូបគេក៏ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅនៅថ្ងៃទី ៩ខែធ្នូ ឆ្នាំ២០២៣។
សមិទ្ធផលសំខាន់របស់កីឡាករ Zach Kaina មានដូចខាងក្រោម៖
លេខ១ IBJJF World Championship NOGI (ពណ៌ត្នោត ២០២២)
លេ១ IBJJF សញ្ជាតិអាមេរិក (ពណ៌ស្វាយ ២០២២)
លេខ២ IBJJF សញ្ជាតិអាមេរិក (ពណ៌ត្នោត ២០២២)
លេខ៣ IBJJF World Championship (ពណ៌ត្នោត ២០២២)
លេខ៣ IBJJF Pan Championship (ពណ៌ស្វាយ ២០២១)
លេខ៣ IBJJF Pan Championship NOGI (ពណ៌ត្នោត ២០២២)
ចំណាត់ថ្នាក់លេខ៣ IBJJF សញ្ជាតិអាមេរិក (ពណ៌ស្វាយ ២០២១)
សមិទ្ធផលសំខាន់ៗ (យុវជន)
លេខ១ IBJJF World Championship (២០១៨)
លេខ១ IBJJF World Championship NOGI (២០១៨)
លេខ១ IBJJF Pan Championship (២០១៩)
លេខ១ IBJJF European Open (២០១៨)
លេខ២ IBJJF Pan Championship (២០១៩)
លេខ២ IBJJF European Open (២០១៩)
លេខ២ IBJJF សញ្ជាតិអាមេរិក (២០១៩)
លេខ៣ IBJJF European Open (២០១៩)
លេខ២ IBJJF World Championship (២០១៩)
លេខ៣ IBJJF សញ្ជាតិអាមេរិក (២០១៩)
ប្រែសម្រួល៖ ផា រតនា
ប្រភព៖. bjjheroes
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


