កីឡា
ក្រុមបាល់ទះអង្គុយពិការកម្ពុជាប៉ះថៃ ដណ្តើមមេដាយមាស ព្រឹកនេះ
ក្រុមកីឡាករបាល់ទះអង្គុយពិការកម្ពុជាត្រូវប្រកួតជាមួយក្រុមកីឡាករបាល់ទះអង្គុយថៃ ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស វេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែសីហានេះ នៅអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។

ក្រុមបាល់ទះអង្គុយពិការកម្ពុជានៅវគ្គសន្សំពិន្ទុក្នុងពូលបានប្រកួតឈ្នះក្រុមហ្វីលីពីនដោយលទ្ធផល ៣សិត០ និងបន្តឈ្នះក្រុមមីយ៉ាន់ម៉ា ដោយលទ្ធផល ៣សិត២ ដើម្បីឈរលើកំពូលតារាងពូល B ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមមីយ៉ាន់ម៉ា ឈរលេខ២។
ស្របពេលជាមួយគ្នា ក្រុមបាល់ទះអង្គុយពិការថៃ ក្នុងវគ្គសន្សំពិន្ទុពូល A បានយកឈ្នះក្រុមម៉ាឡេស៊ី ដោយលទ្ធផល ៣សិត០ និងបន្តឈ្នះម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដោយលទ្ធផល ៣សិត១ ដើម្បីឈរលើកំពូលតារាង ខណៈក្រុមឥណ្ឌូនេស៊ីស្ថិតនៅលេខ២។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមបាល់ទះអង្គុយពិការកម្ពុជាបានយកឈ្នះក្រុមឥណ្ឌូនេស៊ី ដោយលទ្ធផលតឹងតែង ៣សិត២ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសជាមួយថៃដែលបានយកឈ្នះក្រុមមីយ៉ាន់ម៉ា ដោយលទ្ធផលតឹងតែដូចគ្នា ៣សិត២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

តាមប្រវត្តិជួបគ្នានៅអាស៊ានប៉ារ៉ាហ្គេម ក្រុមបាល់ទះអង្គុយថៃមិនធ្លាប់ឈ្នះក្រុមបាល់ទះអង្គុយកម្ពុជាឡើយ ហើយក្រុមថៃក៏មិនធ្លាប់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ។ នេះជាលើកទី១ហើយដែលក្រុមបាល់ទះអង្គុយថៃបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ខណៈកម្ពុជានេះជាលើកទី៣បានឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងអាស៊ានប៉ារ៉ាហ្គេម បន្ទាប់ពីលើកទី១ឆ្នាំ២០១៣ឈ្នះបានត្រឹមមេដាយប្រាក់ និងលើកទី៩ ឆ្នាំ២០១៧បានឈ្នះមេដាយប្រាក់ម្តងនេះ។
សម្រាប់ការឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី៣នេះ ក្រុមកីឡាករបាល់ទះអង្គុយកម្ពុជាសង្ឃឹមទទួលបានមេដាយមាសជូនជាតិ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ ក្រុមអត្តពលិកជនពិការកម្ពុជាឈ្នះបានមេដាយមាស១៨គ្រឿងហើយគឺមាស៥ ប្រាក់៧ និងសំរឹទ្ធ ហើយក៏នៅមានវិញ្ញាសាប្រកួតជាច្រើនទៀតមុនពេលអាស៊ានប៉ារ៉ាហ្គេម លើកទី១១បិទជាផ្លូវការនាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


