កីឡា
យុវជនឆ្នើម ជូ ស៊ីនទី ថា បឹងកេតរៀបចំបានល្អ មិនអាចប្រហែសបានទេ
យុវជនឆ្នើមរបស់ក្លឹបព្រះខ័នរាជស្វាយរៀង និងជម្រើសជាតិកម្ពុជា ជូ ស៊ីនទី ចាត់ទុកការប្រកួតវគ្គ៤ក្រុមចុងក្រោយនៃខេមបូឌានព្រីមៀរលីគ២០២២ គឺជាចរន្តឈាមឆ្ពោះទៅគ្រងជើងឯកដែលរាល់ការប្រកួតមិនអាចធ្វេសប្រហែសបានឡើយ។

ការលើកឡើងបែបនៅស្របពេល ព្រះខ័នរាជស្វាយរៀងនឹងប្រកួតជាមួយ បឹងកេត វេលាម៉ោង៣:៤៥នាទី ថ្ងៃសៅរ៍ ទី២៩ ខែតុលានេះ នៅទឹកដីរបស់បឹងកេត សម្រាប់ការប្រកួតជើងទី១ ជុំទី៤នៃខេមបូឌានព្រីមៀរលីគ២០២២។
ជូ ស៊ីនទី បាននិយាយថា ៖«គ្រប់ក្រុមទាំងអស់នៅវគ្គ៤ក្រុមចុងក្រោយសុទ្ធតែជាក្រុមខ្លាំងៗទាំងអស់។ គ្រប់ការប្រកួតទាំងអស់មិនអាចធ្វេសប្រហែសបានឡើយ។ ដូចបឹងកេតជួបគ្នាល្ងាចនេះ គេក៏រៀបចំបានល្អដែរ គេនឹងប្រជែងជាមួយយើងដល់ទីបញ្ចប់។ ខ្ញុំគិតថា ការប្រកួតនេះនឹងលំបាកខ្លាំងសម្រាប់ពួកយើង»។
បន្ទាប់ពីចប់ការប្រកួតសន្សំពិន្ទុ៣ជុំកន្លងមក ក្លឹបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងកំពុងឈរលើកំពូលតារាងជាមួយ៤៦ពិន្ទុ នាំមុខ១១ពិន្ទុ លើបឹងកេត ដែលស្ថិតនៅលេខ៤មាន៣៥ពិន្ទុ ខណៈនាំមុខក្រុមលេខ២វិសាខា ៦ពិន្ទុ និងនាំមុខក្រុមលេខ៣ ភ្នំពេញក្រោន១០ពិន្ទុ។

ស្ថិតក្នុងវ័យ១៩ឆ្នាំ ស៊ីនទី បានចូលរួមជាមួយក្រុម «Victory Poipet FC» ដែលផ្តល់ឲ្យរូបគេមានឱកាសឲ្យលេងឲ្យក្រុមអធិរាជតំណាងខេត្តប៉ៃលិន»។ ឆ្នាំ២០១៦ រូបគេបានធ្វើតេស្តជាប់នៅសាលាបាល់ទាត់ជាតិបាទីដែលជាឱកាសបានហ្វឹកហាត់បាល់ទាត់អាជីពជាលើកដំបូង និងបន្តការសិក្សាផងរហូតចប់ថ្នាក់ទី១២ ក្រុមសាលាបាល់ទាត់បាទីជំនាន់នោះត្រូវបានរំសាយដោយសារកំណត់ត្រឹមចប់ថ្នាក់ទី១២។
បន្ទាប់មកឆ្នាំ២០២១ ជូ ស៊ីនទី បានចូលរួមជាមួយក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង និងបានលេងញឹកញាប់ដែរ។ រដូវកាល២០២២នេះគឺជាឆ្នាំដែលយុវជនរូបនេះបានជាប់ជម្រើស១១នាក់ដំបូងស្ទើរមិនដាច់។ រូបគេត្រូវបានកោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រុមធំសម្រាប់ព្រឹត្តិការណ៍ប្រកួត AFC Asian Cup កាលពីពេលថ្មីៗនេះនៅប្រទេសឥណ្ឌា។ រូបគេក៏ទទួលបានការទុកចិត្តពីក្រុមគ្រូបង្វឹកដើម្បីបង្ហាញខ្លួននៅលើទីលានទាំងការប្តូរចូល និងជាប់ជម្រើស១១នាក់ដំបូងទៀតផង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


