Connect with us

កីឡា

មុន​ចាក​ចេញ ភរិយាយ​របស់​កីឡាករ Patrick មាន​តែ​ពាក្យ​«កម្ពុជា​អស្ចារ្យ​បំផុត»

បានផុស

នៅ

អ្នក​ស្រី Carol Ribeiro ដែល​ជា​ភរិយា​របស់​កីឡាករ Patrick Robson បាន​ពោលពាក្យ​«​អស្ចារ្យ​បំផុត»​ចំពោះ​ប្រទេស​កម្ពុជា​ដែល​ជា​កន្លែង​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​រស់​នៅ​ប្រមាណ​មួយ​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នាក់​នៅ​កម្ពុជា​មួយ​ឆ្នាំ​នេះ ភរិយា​របស់​ Patrick Robson​ បាន​ចាត់ទុក​ជា​ការ​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​បំផុត​ទាំង​ជីវិត​​របស់​ប្តី​នៅ​លើ​ទី​លាន និង​ទាំងជីវិត​ក្រុម​គ្រួសារ​នៅ​ក្រៅ​ទី​លាន។ ប្រជា​ជន​កម្ពុជា​ផ្តល់​សេចក្តី​ស្រឡាញ់ រាក់​ទាក់ និង​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​បំផុត​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រី​មិន​ធ្លាប់​ជួប​នៅ​ក្នុង​ជីវិត​ពី​មុន​មកក។

អ្នក​ស្រី Carol Ribeiro បាន​រៀប​រាប់​ថា ៖«ថ្ងៃ​នេះ ខ្ញុំ​និយាយលា​មនុស្ស​​ចិត្ត​ល្អ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួបគឺ ប្រជា​ជន​កម្ពុជា អ្នក​គាំទ្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ការ​រស់​នៅ​កម្ពុជា​គឺ​ជា​បទ​ពិសោធ​ជីវិត​ដ៏​អស្ចារ្យ​បំផុត​របស់​ពួក​យើង​ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ថា មាន​សុភមង្គល​បំផុត។ ខ្ញុំ​មិន​ធ្លាប់​គិត​ថា ទទួល​បាន​ការ​រាប់​អាន​យ៉ាង​ល្អ។ ប្រជាជន​កម្ពុជាពិត​ជា​អស្ចារ្យ​បំផុត​​ដែល​ខ្ញុំ​និយាយ​ថា គឺ​ជា​មនុស្ស​ល្អ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​នៅ​ក្នុង​ជីវិត»។

អ្នក​ស្រី​បាន​បន្ត​ថា ៖«ខ្ញុំ​សូម​អរគុណ​ចំពោះ​ក្តីស្រឡាញ់ និង​ការ​គាំទ្រ​​ចំពោះ​ខ្ញុំ និង​ក្រុម​គ្រួសារ។ អ្នក​គឺ​ជាមនុស្ស​ដ៏​អស្ចារ្យ​បំផុត ហើយ​ខ្ញុំ​នឹង​ចង​ចាំ​នៅ​ក្នុង​បេះ​ដូងជា​រៀង​រហូត។ សូម​អធ្យាស្រ័យផង​សម្រាប់​អ្វី​មួយ ហើយ​ក៏​សូម​ទោស បើ​មាន​អ្វី​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត។ សូមកុំ​គិត​ថា ពួក​យើង​ចាក​ចេញ ដោយសារ​តែ​យើង​​មិន​មាន​ក្តីស្រឡាញ់ចំពោះ​អ្នក ប៉ុន្តែ​​នៅ​ក្នុង​បាល់ទាត់​ មាន​ឱកាស​ច្រើន ដូច្នេះ​យើង​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត»។

«ជា​ថ្មី​ម្តង​ទៀត! សូមអររគុណសម្រាប់​ការ​ទទួល​យើង​ខ្ញុំ​យ៉ាង​កក់​ក្តៅ! យើង​ខ្ញុំ​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា ហើយ​សង្ឃឹម​​ថា នឹង​បាន​​ជួប​អ្នក​ទាំង​អស់​គ្នាទៀត។ សូម​អរគុណ​ដោយ​ស្មោះ​អស់​ពី​ចិត្ត»។ ភរិយា​របស់ Patrick បាន​បន្ថែម។ ​

សូម​បញ្ជាក់​ថា កីឡាករ​ប្រេស៊ីល Patrick Robson បាន​ចូល​រួម​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ ២០២៥ និង​បានចាក​ចេញ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ ២០២៦ បន្ទាប់​ពី​បាន​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ជើង​ឯក ៣ នៅ​ក្នុង​ស្រុក និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ពាន​រង្វាន់ AFC Challenge League។ រូប​គេ​បាន​ក្លាយ​ជា​តួដ៏​សំខាន់ និង​ជា​ខ្សែ​ប្រយុទ្ធ​ស្លាបឆ្វេង​ដ៏​ល្អ​បំផុត​​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ទោះ​បី​ជា​យ៉ាង​ណា នៅ​រដូវ​កាល​ថ្មី ២០២៦-២៧ ពួក​គេ​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​កម្ពុជា​ដើម្បី​ចូល​រួម​ជា​មួយ​ក្លិប Persib Bandung នៅ​ប្រទេស​ឥណ្ឌូណេស៊ី៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម