កីឡា
មិនគួរឱ្យជឿ! ប្រកួតរវាងកូរ៉េ ជាមួយ អ៊ុយរូហ្គាយ គ្មានការស៊ុតចំគោលដៅជាលើកដំបូងក្នុងប្រវត្តិ សាស្ត្រ World Cup
ការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) នៅប្រទេសកាតា បានទទួលលទ្ធផលស្មើមួយគូទៀត ខណៈដែលពូល H បានដំណើរការនៅកីឡដ្ឋាន Education City ជាមួយនឹងលទ្ធផល 0-0 រវាងអ៊ុយរូហ្គាយ និងកូរ៉េខាងត្បូង។

តារាឆ្នើមរបស់ Tottenham Hotspur កីឡាករ Heung-min Son បានលេងទោះបីជាថ្មីៗនេះមានការបាក់ឆ្អឹងភ្នែកក៏ដោយ ប៉ុន្តែមិនអាចជួយប្រទេសរបស់ខ្លួនឱ្យទទួលបានជ័យជម្នះនោះទេ ទោះបីជាមានឱកាសមួយចំនួនក៏ដោយ។
អ៊ុយរូហ្គាយ អាចនឹងខកចិត្តជាមួយនឹងការបង្ហាញទម្រង់លេងរបស់ពួកគេ ទោះបីជាពួកគេបានទាត់បុកបង្គោលទី ២ដងក្នុងការប្រកួតនេះក៏ដោយ។ ទី១ តាមរយៈការតែតបាល់យ៉ាងល្អពីខ្សែការពារជើងចាស់ Diego Godin បន្ទាប់មកនៅ ពេលដែលខ្សែបម្រើវ័យក្មេង Federico Valverde ទាត់បុកបង្គោលពីការព្យាយាមស៊ុតចម្ងាយ។

លើសពីអ្វីដែលគួរឱ្យចាប់អារម្មណ៍ខាងលើ ការប្រកួតនេះត្រូវបានគេចាត់ទុកថា ជាប្រវត្តិសាស្ត្របាល់ទាតពិភពលោកដែលក្រុមទាំងសងខាងមិនអាចស៊ុតចំគោលដៅ (On Target ) គូប្រកួតរៀងៗខ្លួន ពោលគឺ អ៊ុយរូហ្គាយ មានឱកាស១០ដង ទាត់ខុសគោលដៅ (Off Target) ដល់ទៅ៦ដង ខណៈកូរ៉េខាងត្បូង មានឱកាស៦ដង ទាត់ខុសគោលដៅ(Off Target) ៥ដង។ ចំនួនដែលនៅសល់ដទៃទៀតគឺស៊ុត និងត្រូវបានរារាំង (Block) ដោយខ្សែការពារ៕
ប្រភព៖ FIFA
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


