កីឡា
៣ប្រកួតនេះ មានមើលផ្ទាល់ចាប់ពី៥ម៉ឺននាក់ឡើង សម្រាប់ការប្រកួតបាល់ទាត់ នៅកម្ពុជា
រហូតមកដល់ពេលនេះ មានការប្រកួតបាល់ទាត់អន្តរជាតិចំនួន៣នៅក្នុងប្រទេសកម្ពុជាដែលមានអ្នកទស្សនាផ្ទាល់ចាប់ពី៥ម៉ឺននាក់ឡើង ក្នុងនោះការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាពីរ និងការប្រកួតរបស់ក្លិបមួយ។
- ទី១ កម្ពុជា និង សិង្ហបុរី

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាញ់ ក្រុមជម្រើសជាតិសិង្ហបុរី ដោយលទ្ធផល ០-៤ នៅវគ្គជម្រុះសន្សំពិន្ទុក្នុងពូល ជុំទី២ ជើងឯកពិភពលោក ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ មានអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនបំផុតរហូត ៦៣,០០០ នាក់។ នេះជាចំនួនដែលមានអ្នកគាំទ្រទស្សនាផ្ទាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា។
- ទី២ កម្ពុជា និង អាហ្វាហ្គានីស្ថាន

បន្ទាប់មក ការប្រកួតជម្រុះសន្សំពិន្ទុក្នុងពូល ជុំទី២ ជើងឯកពិភពលោក ឆ្នាំ២០១៨ ដដែល កម្ពុជា បានចាញ់ អាហ្វហ្គានីស្ថាន ដោយលទ្ធផល ០-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ មានអ្នកទស្សនាផ្ទាល់ចំនួន ៥៥,០០០ នាក់។
- ទី៣ ព្រះខ័នរាជស្វាយរៀង និង FK Arkadag
ក្លិបបាល់ទាត់តំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង បានចាញ់ក្រុមរបស់ប្រទេសតួកមេនីស្ថាន FK Arkdag ដោយលទ្ធផល ១-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ មានអ្នកទស្សនាផ្ទាល់ចំនួន ៥១,៦១០នាក់។ វាជាកំណត់ត្រាដំបូងនៅលើទឹកដីកម្ពុជាដែលមានអ្នកទស្សនាផ្ទាល់ច្រើនបំផុតរហូតដល់ជាង៥ម៉ឺននាក់សម្រាប់ការប្រកួតរបស់ក្លិប។

សូមបញ្ជាក់ថា មានការប្រកួតអន្តរជាតិរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជាច្រើនទៀតដែលធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិកមានអ្នកទស្សនាផ្ទាល់ច្រើនរាប់ម៉ឺននាក់ ដូចជា ពេលកម្ពុជា ចាញ់ ស៊ីរី ០-៦ ជម្រុះជើងឯកពិភពលោកឆ្នាំ២០១៨ ជុំទី២ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ មានអ្នកទស្សនាផ្ទាល់ចំនួន ៣៥,០០០នាក់។ កម្ពុជា ចាញ់ ជប៉ុន ០-២ ជម្រុះជើងឯកពិភពលោកឆ្នាំ២០១៨ ជុំទី២ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ មានអ្នកទស្សនាផ្ទាល់ចំនួន២៩,០០០នាក់។

កម្ពុជា ស្មើ ហុងកុង ១-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ជម្រុះជើងឯកពិភពលោក ឆ្នាំ២០២២ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ មានអ្នកទស្សនាផ្ទាល់ ៤៥,៥០០នាក់។ កម្ពុជា ចាញ់ បារ៉ែន ០-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ជម្រុះជើងឯកពិភពលោក ឆ្នាំ២០២២ កាលពីថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ មានអ្នកទស្សនាផ្ទាល់ ៤៥,០០០នាក់។ កម្ពុជា ចាញ់ អ៉ីរ៉ង់ ០-៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ជម្រុះជើងឯកពិភពលោក ឆ្នាំ២០២២ កាលពីថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០១៩ មានអ្នកទស្សនាផ្ទាល់ ៤៨,២៥៨នាក់៕
អត្ថបទ៖ វីរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


