កីឡា
កាតារបើកការប្រកួត AFC Asian Cup យប់មិញជាប្រទេសធ្វើម្ចាស់ផ្ទះច្រើនជាងគេ
ក្រុមបាល់ទាត់ជម្រើសជាតិកាតារបានយកឈ្នះក្រុមជម្រើសជាតិលីបង់ដោយលទ្ធផល ៣-០ សម្រាប់ការប្រកួតបើកឆាកជើងឯកទ្វីបអាស៊ី AFC Asian Cup លើកទី១៨ ឆ្នាំ២០២៣ លើកមកដើមឆ្នាំ២០២៤ ដែលកាតារទទួលធ្វើម្ចាស់ផ្ទះច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។

គិតចាប់តាំងពីឆ្នាំ១៩៥៦ ជើងឯកទ្វីបអាស៊ី AFC Asian Cup ត្រូវបានបង្កើតឡើង ក្នុងនោះប្រទេសកាតារទទួលរៀបចំចំនួន៣ច្រើនលើកដែលច្រើនជាងប្រទេសផ្សេងៗនៅអាស៊ីគឺលើកទី១ឆ្នាំ១៩៨៨ លើកទី២ ឆ្នាំ២០១១ និងលើកទី៣ឆ្នាំ២០២៣ លើកមកដើមឆ្នាំ២០២៤។

ប្រទេសដែលអាចរៀបចំការប្រកួតបានទាល់តែមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ស្របតាមលក្ខខណ្ឌរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក និងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ីកំណត់កម្រិតតំបន់និងពិភពលោក។ ជាក់ស្តែងប្រទេសកាតារទើបតែរៀបចំការប្រកួតជើងឯកពិភពលោក World Cup ឆ្នាំ២០២២។

បន្ទាប់ពីប្រទេសកាតារគឺអុីរ៉ងធ្លាប់ទទួលរៀបចំ AFC Asian Cup ២ដងគឺឆ្នាំ១៩៦៨ និងឆ្នាំ១៩៧៦ និងអារ៉ាប់រួម២លើកគឺឆ្នាំ១៩៩៦ និង២០១៩ ក្រៅពីនោះសុទ្ធតែធ្លាប់ធ្វើបានមម្តងដូចគ្នាគឺហុងកុង (១៩៥៦) កូរ៉េខាងត្បូង (១៩៦០) អ៉ីស្រាអែល(១៩៦៤) ថៃ(១៩៧២) គុយវែត(១៩៨០) សិង្ហបុរី(១៩៨៤) ជប៉ុន(១៩៩២) លីបង់(២០០០) ចិន(២០០៤) អូស្ត្រាលី(២០១៥) ខណៈប្រទេសឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី និងវៀតណាមធ្វើម្ចាស់ផ្ទះរួមគ្នាក្នុងឆ្នាំ២០០៧។

ក្រុមបាល់ទាត់ជម្រើសជាតិកាតារជាម្ចាស់ជើងឯកពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ ដោយបានយកឈ្នះក្រុមជម្រើសជាតិជប៉ុន ក្នុងវគ្គផ្ដាច់ព្រ័ត្រ ៣-១ កាលពីថ្ងៃទី១ ខែកុម្ភៈ នៅអារ៉ាប់រួម ធ្វើជាម្ចាស់ផ្ទះ។ ឆ្នាំ២០២៤នេះគឺជាការប្រកួតលើកទី១៨ ដែលប្រទេសកាតារធ្វើម្ចាស់ផ្ទះក្នុងនាមក្រុមការពារដំណែងជើងឯកឆ្នាំចាស់។
ក្រុមជម្រើសជាតិកាតារស្ថិតក្នុងពូល A រួមមានក្រុមជម្រើសជាតិចិន តាជីគីស្ថាន និងលីបង់ ដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា។ ការប្រកួតបើកយប់មិញ ម្ចាស់ផ្ទះកាតាររកបាន៣ពិន្ទុ បន្ទាប់ពីបានយកឈ្នះលីបង់ដោយលទ្ធផល ៣-០៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


