Connect with us

កីឡា

អាជ្ញាកណ្ដាលអង់គ្លេស ថា នឹងមិនថែមម៉ោងច្រើននៅ Premier League ឡើយ

បានផុស

នៅ

Premier League នឹង​មិន​អើពើ​នឹង​ការ​ប្រកាស​ច្បាប់​តឹងរ៉ឹង​បំផុត​ថ្មី​របស់ FIFA ស្ដីពី​ការ​ថែម​ម៉ោង​ដ៏​ច្រើន​នាទី បន្ទាប់ពី​ការប្រកួត FIFA World Cup បញ្ចប់​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Sportsmail បាន​ឲ្យ​ដឹង​ថា អាជ្ញាកណ្ដាល​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ចំពោះ​ចំនួន​ពេលវេលា​ដែល​ត្រូវ​បាន​បន្ថែម​នៅ​ក្នុង​ប្រទេស​កាតា។ ហើយ​ពួកគេ​បាន​ស្វែងរក​ការ​បំភ្លឺ​ពី Professional Game Match Officials Limited (PGMOL) ជុំវិញ​ថា តើ​ពួកគេ​នឹង​ត្រូវ​បាន​ស្នើសុំ​ឲ្យ​ធ្វើ​ដូចគ្នា​ដែរ​ឬទេ។

ប្រធាន​អាជ្ញាកណ្ដាល​របស់ FIFA លោក Pierluigi Collina បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រុម​មន្ត្រី​ត្រូវតែ​បន្ថែម ‘​ពេលវេលា​ដែល​បាត់បង់​ខុស​ពី​ធម្មជាតិ​’ ទាំងអស់​ទៅ​ចុង​បញ្ចប់ នៃ​តង់​នីមួយៗ ដែល​នាំ​ឲ្យ​ការ​ប្រកួត​យូរ​ខុស​ពី​ធម្មតា។

ការ​ឈ្នះ​របស់​អង់គ្លេស លើ​អ៊ីរ៉ង់ មាន​រយៈពេល ១១៧ នាទី ខណៈ​រយៈពេល នៃ​ការ​ប្រកួត​ជា​មធ្យម​សម្រាប់​រយៈពេល ៤ ថ្ងៃ​ដំបូង គឺ ១០២ នាទី និង ៤២ វិនាទី ពោល​គឺ ៤ នាទី យូរ​ជាង​មធ្យមភាគ Premier League នៅ​រដូវ​កាល​នេះ។

ក្នុង​អំឡុងពេល​ពិភាក្សា​ជាមួយ​អាជ្ញាកណ្ដាល​ក្នុងស្រុក PGMOL បាន​ធានា​ថា​ពួកគេ​នឹង​មិន​ត្រូវ​បាន​ប្រាប់​ឲ្យ​ធ្វើ​តាម​នោះ​ទេ ហើយ​ជំនួស​មកវិញ​នឹង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​លើកទឹកចិត្ត​កីឡាករ​ឲ្យ​បន្ត​ការ​ប្រកួត ក៏ដូចជា​ការ​ពន្យារពេល​លើ​នាឡិកា​របស់​ពួកគេ​ឡើងវិញ រហូតដល់​ការ​លេង​បាន​ចាប់ផ្ដើម​បន្ទាប់ពី​ការ​សម្រាក។

វិធីសាស្ត្រ​របស់ Premier League នឹង​ត្រូវ​បាន​ស្វាគមន៍​ដោយ​កីឡាករ​ដែល​បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការ​កើន​ឡើង នៃ​របួស និង​អស់កម្លាំង​ដែល​បណ្ដាល​មកពី​ការ​ប្រកួត​យូរ​ជាង​នេះ៕

ប្រភព ៖ dailymail.co.uk

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម