កីឡា
Arsenal ទទួលបានប្រាក់ជាង ២៣៦លានដុល្លារ ពីការឈ្នះជើងឯកលីគកំពូលអង់គ្លេស
ក្លិបកាំភ្លើងធំ Arsenal រកបានប្រាក់ចំណូល និងប្រាក់រង្វាន់យ៉ាងច្រើនមហាសាលរហូតដល់រាប់រយលានដុល្លារអាមេរិក ក្រោយឈ្នះជើងឯក Premier League នៅរដូវកាល ២០២៥-២០២៦ នេះ។

ក្រោយខកខានលើកពាន Premier League អស់រយៈពេល ២២ ឆ្នាំ ពោលតាំងពីឆ្នាំ ២០០៤ មក នៅទីបំផុតក្រុម Arsenal បានស្គាល់រស់ជាតិនៃការលើកពាននេះឡើងវិញ ក្រោយ Manchester City ភ្លាត់ស្មើក្រុម Bournemouth ក្នុងលទ្ធផល ១-១ កាលពីថ្ងៃទី ២០ ខែ ឧសភា កន្លងទៅ។
លទ្ធផលនេះ បានធ្វើឱ្យ Arsenal បន្តឈរលេខ ១ មាន ៨២ ពិន្ទុ និងកំពុងនាំមុខ Man City ដល់ទៅ ៤ ពិន្ទុ។ ការប្រកួតលីគកំពូល អង់គ្លេស នៅសល់តែ ១ ប្រកួតទៀតប៉ុណ្ណោះ។ ដូច្នេះ ទោះប្រកួតក្រោយរវាងក្រុមទាំង ២ មានមួយណាឈ្នះ ឬ ក៏ចាញ់ក៏លែងសំខាន់ទៀតដែរ។
យោងតាមសារព័ត៌មាន Express បានឱ្យដឹងថា ក្រុម Arsenal នឹងទទួលបានប្រាក់ចំណូលសរុបរហូតដល់ទៅ ២៣៦.៣០ ទៅ ២៣៩ លានដុល្លារអាមេរិកពីការឈ្នះជើងឯក Premier League រដូវកាលនេះ។

ប្រាក់ចំណូល ដែលនឹងទទួលបាននេះ ត្រូវបានគេគិតទៅលើការចែកភាគលាភរបស់ Premier League ដែលទទួលបានពីការលក់សិទ្ធផ្សាយចំនួន ១៣០ លានដុល្លារអាមេរិក, ប្រាក់រង្វាន់ពីការឈ្នះពានចំនួន ៧១.២៩ លានដុល្លារអាមេរិក និងប្រាក់ពីការលក់សិទ្ធផ្សាយរបស់ក្លិបផ្ទាល់ចំនួន ៣៣.៤៣ លានដុល្លារអាមេរិក ទៅ ៣៦.៧៩ លានដុល្លារអាមេរិក។
ប្រាក់ចំណូល Arsenal រកបាននៅរដូវកាលនេះ គឺមានចំនួនច្រើនជាង Liverpool រកបានក្រោយពីការឈ្នះជើងឯកនៅរដូវកាលមុន ដែលពេលនោះរកបានសរុបចំនួន ២៣៥ លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Express
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


