កីឡា
ម៉ារ៉ុក ផ្ដល់សំបុត្រឥតគិតថ្លៃចំនួន ១៣,០០០ សន្លឹក ដល់អ្នកគាំទ្រទៅទស្សនា World Cup ទល់នឹងបារាំង
សហព័ន្ធកីឡាបាល់ទាត់ម៉ារ៉ុក សម្រេចផ្តល់សំបុត្រឥតគិតថ្លៃចំនួន ១៣,០០០ សន្លឹក ដល់អ្នកគាំទ្ររបស់ខ្លួន ដើម្បីទៅចូលរួមទស្សនាការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) ទល់នឹងបារាំង សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ។

ម៉ារ៉ុក បានក្លាយជាក្រុមដ៏គួរឲ្យភ្ញាក់ផ្អើល នៃការប្រកួតនេះ បន្ទាប់ពីក្លាយជាប្រទេសអាហ្វ្រិក និងអារ៉ាប់ដំបូងគេដែលបានឈានដល់វគ្គ ៤ ក្រុមចុងក្រោយ នៃការប្រកួតបាល់ទាត់ពិភពលោក។
ក្រុមអាហ្វ្រិកខាងជើង បានទទួលជ័យជម្នះ ១-០ លើព័រទុយហ្គាល់ ក្នុងវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីទទួលបានភាពជោគជ័យដោយការស៊ុតបាល់ប៉េណាល់ទី របស់ពួកគេជាមួយនឹងក្រុមអេស្ប៉ាញក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។
សហព័ន្ធបាល់ទាត់ម៉ារ៉ុក បានផ្តល់សំបុត្រដោយឥតគិតថ្លៃដល់អ្នកគាំទ្រសម្រាប់ការប្រកួតជាច្រើនរបស់ពួកគេក្នុងប្រទេសកាតា ដោយក្រុមទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងកីឡដ្ឋាន និងជុំវិញប្រទេសម្ចាស់ផ្ទះក្នុងអំឡុងពេល នៃការប្រកួត។

យោងតាម BBC សហព័ន្ធនឹងចែកសំបុត្រឥតគិតថ្លៃចំនួន ១៣,០០០ សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្ងៃស្អែកដល់អ្នកគាំទ្រម៉ារ៉ុក នៅទីក្រុងដូហា។ សំបុត្រត្រូវបានគេរំពឹងថា នឹងត្រូវបានចែកចាយដោយស្ថានទូតម៉ារ៉ុកក្នុងប្រទេសកាតា។
អ្នកគាំទ្រម៉ារ៉ុក ក៏បានធ្វើដំណើរលើជើងហោះហើរចំនួន ៣០ ដែលដំណើរការដោយក្រុមហ៊ុន Royal Air Maroc។ ក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋ ទើបតែបានបង្កើនជើងហោះហើរបន្ថែមចំនួន ៧ ទៀត ដើម្បីអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមវគ្គ ១/៤ ផ្តាច់ព្រ័ត្រជាមួយព័រទុយហ្គាល់ កាលពីសប្ដាហ៍មុន។
ក្រុមហ៊ុនអាកាសចរណ៍ មិនតម្រូវឲ្យអ្នកគាំទ្រធានាសំបុត្រសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុនពេលហោះហើរទៅកាន់ប្រទេសកាតានោះទេ។
អ្នកគាំទ្រម៉ារ៉ុកប្រហែល ២០,០០០ នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃនេះ ដែលនឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន Al Bayt មានសមត្ថភាព ៦៨,៨៩៥ នាក់។
កីឡដ្ឋាននេះធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup វគ្គ ៨ ក្រុមចុងក្រោយ រវាងបារាំង ទល់នឹង អង់គ្លេស៕
ប្រភព ៖ dailymail.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


