Connect with us

កីឡា

លោក​ យី វាសនា​ ប្រាប់​ថា កម្ពុជា​​ត្រៀម​​ធ្វើ​​ម្ចាស់​​ផ្ទះ​​អាស៊ាន​​ប៉ារ៉ាហ្គេម​​២០២៣​​បាន​​៨៥​​%​ហើយ​

បានផុស

នៅ

សម្រាប់​ការ​ទទួល​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣​ រហូត​ដល់​ពេល​នេះ​កម្ពុជា​បាន​ត្រៀម​ស្ទើរ​​គ្រប់​ជ្រុង​ជ្រោយ​ហើយ។

លោក​ យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានប្រសាសន៍ថា ការរៀបចំប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា គឺជាជាការរៀបចំកម្រិតហ្គេមស្តង់ដាខ្ពស់។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ​នេះ គណៈកម្មាធិការជាតិរៀបចំកីឡាជនពិការអាស៊ីអាគ្នេយ៍ លើកទី១២ ឆ្នាំ២០២៣ (CAMAPGOC) បាន​ចុះ​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជា​មួយ​សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMAPGOC ដើម្បី​​បង្កើន​កិច្ច​សហប្រតិបត្តិការ និង​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ពី​តួនាទី ការ​ទទួល​ខុស​ត្រូវ​ ក៏​ដូច​ជា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក យី វាសនា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យី វាសនា ថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការ និងជួយបំពេញបន្ថែមដល់គ្នាទៅវិញទៅមករវាងគណៈកម្មាធិការជាតិ CAMAPGOC និងសហព័ន្ធកីឡាAPSF។ ការផ្លាស់ប្តូរបទពិសោធទៅវិញទៅមក ក្នុងការបញ្ជាក់អំពីការបំពេញតួនាទី និងភារកិច្ចអំពីម្ចាស់ផ្ទះ កម្ពុជា សហព័ន្ធកីឡាជនពិការអាស៊ាន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ធ្វើអ្វីខ្លះ ដែលនៅក្នុងខ្លឹមសារ MOU ដើម្បីជួយរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឲ្យស្របទៅតាមស្តង់ដាអន្តរជាតិនៃប៉ារ៉ាហ្គេមអាស៊ាន អាស៊ី និងពិភពលោកតែម្តង។

លោក​បាន​ឲ្យ​ដឹង​ថា ​បើ​ឲ្យ​វាយ​តម្លៃ​រហូត​ដល់​ពេល​នេះគឺ​កម្ពុជា​ត្រៀម​ខ្លួន​បាន​ប្រហែល​ជា​៨៥​%​ហើយ បើ​ទោះ​ជា​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២។ ថ្វី​បើ​កីឡា​ស៊ីហ្គេម​ រៀបចំ​មុន​ត្រឹម​តែ​មួយ​ខែ​ពោល​គឺ​ក្នុង​ខែ​ឧសភា ហើយ​អាស៊ាន​ប៉ារ៉ាហ្គេម ក្នុង​មិថុនា ប៉ុន្តែ​គណៈកម្មាធិការ​​ជាតិ CAMAPGOC តែង​តែ​ត្រៀម​ខ្លួន​ទាំង​ពីរ។

សូម​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នឹង​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៩ ខែ​មិថុនា នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៥ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម