Connect with us

កីឡា

នៅ អារ៉ាប៊ីសាអូឌីត តើ Ronaldo អស្ចារ្យថ្នាក់ណា ទើបគេប្រៀបថា ដូចជាស្តេច?

បានផុស

នៅ

កីឡាករ Cristiano Ronaldo បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹប Al Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុន ក្នុងកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រសម្រាប់បាល់ទាត់នៅតំបន់មជ្ឈិមបូព៌ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិបបានអះអាងថា “នេះគឺជាការចុះហត្ថលេខាដែលនឹងមិនត្រឹមតែជំរុញឲ្យក្លិបរបស់យើងសម្រេចបាននូវភាពជោគជ័យកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្តដល់លីគរបស់យើង ប្រទេសជាតិរបស់យើង និងកូនចៅជំនាន់ក្រោយ ក្មេងប្រុស និងក្មេងស្រីឲ្យក្លាយជាកំណែដ៏ល្អបំផុតសម្រាប់ពួកគេផងដែរ”។

តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់រូបនេះ អាចរកចំណូលបានរហូតដល់២០០លានដុល្លារក្នុងមួយឆ្នាំពីកិច្ចព្រមព្រៀង ដែលធ្វើឲ្យគាត់ក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។

ឥឡូវ រូបថត និងវីដេអូនៃកន្លែងស្នាក់នៅដ៏ប្រណីតរបស់គាត់ក្នុងទីក្រុង រីយ៉ាដ កំពុងល្បីល្បាញនិងត្រូវបានគេចែករំលែកពាសពេញបណ្តាញសង្គ្រម ដោយអ្នកខ្លះលាន់មាត់ថា Ronaldo ប្រៀបបានដូចជាស្តេច។

យោងតាមសារព័ត៌មាន Daily Mail, Ronaldo នឹងស្នាក់នៅក្នុងបន្ទប់ប្រភេទ Kingdom Suite របស់សណ្ឋាគារ Four Season ដែលអាចមើលឃើញទេសភាពដ៏អស្ចារ្យនៃរាជធានី។

Ronaldo និងគ្រួសារព្រមទាំងក្រុមការងារ ត្រូវស្នាក់នៅ ២ជាន់ដែលមាន១៧បន្ទប់ ពោលគឺលាតសន្ធឹងពីជាន់ទី៤៨និងជាន់ទី៥០នៃសណ្ឋគារ ដោយមានបន្ទប់ទទួលភ្ញៀវ ការិយាល័យឯកជន បន្ទប់ទទួលទានអាហារ និងបន្ទប់ប្រព័ន្ធផ្សព្វផ្សាយ។

ទោះបីជាយ៉ាងណាក៏ដោយ តម្លៃមិនត្រូវបានបញ្ជាក់នៅលើគេហទំព័ររបស់សណ្ឋាគារនោះទេ ហើយត្រូវកក់ជាលក្ខណៈឯកជន។ គេប៉ាន់ស្មានថា ថ្លៃចំណាយសណ្ឋាគារសម្រាប់ Ronaldo និងសមាជិករបស់គាត់ នឹងលើស ៣០៣ ៧៣៧ដុល្លារនៅពេលគាត់ check out។

ពេលទទួលទានអាហារ តារាព័រទុយហ្គាល់រូបនេះ អាចរីករាយជាមួយម្ហូបល្អបំផុតពីប្រទេសចិន ជប៉ុន ឥណ្ឌា និងមជ្ឈិមបូព៌ា ជាមួយនឹងគ្រឿងផ្សំថ្មីៗបំផុតសម្រាប់ការកុម្ម៉ង់។

ដោយសារតែជាតារាល្បី, មេចុងភៅត្រូវផ្តល់សេវាកម្មបរិភោគអាហារនៅក្នុងបន្ទប់ផ្តាច់មុខសម្រាប់ Ronaldo និងក្រុមគ្រួសាររបស់គាត់។ បុគ្គលិកត្រូវបានស្នើ មិនឲ្យសុំ Ronaldo ថតរូប Selfie ដាច់ខាត។

ប្រសិនបើ Ronaldo ចង់មានពេលវេលាបែបរ៉ូមែនតិចជាមួយ Georgina, សណ្ឋាគារអាចផ្តល់ឲ្យគាត់នូវអាហារពេលល្ងាចផ្តាច់មុខ លើស្ពានអាកាសនៅកំពូលនៃអគារ Kingdom Tower ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ទីក្រុងរីយ៉ាដ។

សណ្ឋាគារបានសន្យាថានឹងបិទស្ពានទាំងមូលមិនឲ្យអ្នកណាឆ្លងកាត់បានឡើយ និងរៀបចំតុនៅកណ្តាលស្ពាន។

មុននេះ Ronaldo និងមិត្តស្រី ក៏នឹងត្រូវបានអនុញ្ញាតឲ្យរស់នៅជាមួយគ្នាក្នុងប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ ទោះបីជាច្បាប់របស់ប្រទេសនេះហាមប្រាមគូស្នេហ៍ដែលមិនទាន់រៀបការ មិនឲ្យរស់នៅជាមួយគ្នាក៏ដោយ ។

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អារ៉ាប៊ីសាអូឌីត បិទភ្នែកបិទច្រមុះឲ្យ Ronaldo និងមិត្តស្រីនៅជាមួយគ្នាបាន ទោះបំពានច្បាប់ប្រទេសក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម