កីឡា
អារ៉ាប៊ីសាអូឌីត បិទភ្នែកបិទច្រមុះឲ្យ Ronaldo និងមិត្តស្រីនៅជាមួយគ្នាបាន ទោះបំពានច្បាប់ប្រទេសក៏ដោយ
Cristiano Ronaldo និងមិត្តស្រីនាង Georgina Rodriguez នឹងត្រូវបានអនុញ្ញាតឲ្យរស់នៅជាមួយគ្នាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ទោះបីជាច្បាប់របស់ប្រទេសនេះហាមប្រាមគូស្នេហ៍ដែលមិនទាន់រៀបការ មិនឲ្យរស់នៅជាមួយគ្នាក៏ដោយ ។

មេធាវីអារ៉ាប៊ីសាអូឌីតបានប្រាប់ទីភ្នាក់ងារព័ត៌មាន EFE របស់អេស្ប៉ាញថា អាជ្ញាធរនឹងបិទភ្នែកបិទច្រមុះចំពោះ Cristiano Ronaldo និងនាង Georgina Rodriguez ឲ្យរស់នៅជាមួយគ្នាបាន ទោះអ្នកទាំងពីរបំពានច្បាប់ប្រទេសក៏ដោយ ។
កីឡាករវ័យ ៣៧ ឆ្នាំរូបនេះបានបង្ហាញខ្លួនឲ្យក្លឹប Al-Nassr កាលពីដើមសប្ដាហ៍នេះជាមួយនឹងកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះក្នុងទំហំទឹកប្រាក់ប្រហែល ២០០ លានអឺរ៉ូក្នុងមួយឆ្នាំ ។
ក្នុងការបង្ហាញខ្លួននៅក្លឹបអារ៉ាប៊ីសាអូឌីតនោះ Cristiano Ronaldo ក៏បាននាំនាង Georgina Rodriguez និងកូនចំនួន ៥ នាក់ផងដែរ ដោយទទួលបានការសាទរយ៉ាងកុះករពីសំណាក់អ្នកគាំទ្រក្លឹប Al-Nassr ៕


ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Talk Sport
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


