ព័ត៌មានអន្ដរជាតិ
ការវាយប្រហារ ឆេះរោងចក្រថាមពលនុយក្លេអ៊ែរអារ៉ាប់រួម កំពុងអង្រួននៅមជ្ឈិមបូព៌ា
ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃអាទិត្យទី១៧ ខែឧសភា បានថ្កោលទោសធ្ងន់ៗចំពោះការវាយប្រហារដោយដ្រូន លើប្រទេសអារ៉ាប់រួម (UAE) ដែលបានបង្កឲ្យមានអគ្គិភ័យឆាបឆេះនៅខាងក្រៅបរិវេណខាងក្នុងនៃរោងចក្រថាមពលនុយក្លេអ៊ែរ Barakah ខណៈដែលអាជ្ញាធរអារ៉ាប់រួមកំពុងស៊ើបអង្កេតរកប្រភពនៃការវាយប្រហារនេះ។

យោងតាមសារព័ត៌មាន timesofisrael ក្រសួងការពារជាតិរបស់អារ៉ាប់រួម បានឲ្យដឹងថា ខ្លួនបានស្ទាក់ចាប់ដ្រូនចំនួនពីរគ្រឿងដោយជោគជ័យ ខណៈដែលដ្រូនទីបី បានធ្លាក់ចំម៉ាស៊ីនភ្លើងក្បែរទីតាំងនុយក្លេអ៊ែរ ស្ថិតក្នុងតំបន់ al-Dhafra នៃរដ្ឋធានីអាប៊ូដាប៊ី។ ដ្រូនទាំងនោះបានហោះចូលមកពីព្រំដែនខាងលិច ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានលើកឡើងពីការថ្កោលទោសចំពោះ «ការវាយប្រហារដ៏គគ្លើន» ទាំងនេះ ដែលខ្លួនបានចាត់ទុកថា កំពុងគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ក្រសួងក៏បានបញ្ជាក់ជាថ្មីពីសាមគ្គីភាពរបស់អារ៉ាប៊ីសាអូឌីតជាមួយអារ៉ាប់រួម និងការគាំទ្ររបស់ខ្លួនចំពោះ រាល់វិធានការទាំងឡាយដែលអារ៉ាប់រួមចាត់ចែង ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ខ្លួន។
ដោយឡែក ក្រសួងការបរទេសរបស់អារ៉ាប់រួមបានថ្កោលទោសការវាយប្រហារនេះ ដោយពណ៌នាថាជា ការកើនឡើងកម្តៅដ៏គ្រោះថ្នាក់មួយ។ សេចក្តីថ្លែងការណ៍របស់ក្រសួងបានសង្កត់ធ្ងន់ថា «សហភាពអារ៉ាប់រួមបញ្ជាក់ថា ខ្លួននឹងមិនអត់ឱនចំពោះការគំរាមកំហែងណាមួយដល់សន្តិសុខ និងអធិបតេយ្យភាពរបស់ខ្លួន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ»។
នៅល្ងាចថ្ងៃអាទិត្យដដែលនោះ ទីប្រឹក្សាប្រធានាធិបតីអារ៉ាប់រួម លោក Anwar Gargash បានពណ៌នាការកំណត់គោលដៅលើរោងចក្រ Barakah ថាជាសកម្មភាព «ភេរវកម្ម» ដោយលើកឡើងថា ទោះបីជាវាត្រូវបានអនុវត្តដោយផ្ទាល់ដោយប្រទេសអ៊ីរ៉ង់ ឬ «តាមរយៈក្រុមប្រូកស៊ី (ក្រុមតំណាង) ណាមួយរបស់ខ្លួន» ក៏ដោយ វាបានបង្ហាញពីការវិវត្តន៍ដ៏ខ្មៅងងឹតមួយ ដែលរំលោភលើច្បាប់ និងបទដ្ឋានអន្តរជាតិទាំងអស់ ព្រមទាំងឆ្លុះបញ្ចាំងពីការមិនខ្វល់ខ្វាយបែបព្រហ្មទណ្ឌចំពោះជីវិតរបស់ប្រជាពលរដ្ឋស៊ីវិលនៅក្នុងប្រទេសអារ៉ាប់រួម និងតំបន់ជុំវិញ។
លោកបានបន្ថែមថា៖ «គ្មាននរណាម្នាក់អាចគំរាមកំហែង អារ៉ាប់រួមបានឡើយ ហើយក៏គ្មាននរណាម្នាក់អាចបំផ្លាញចក្ខុវិស័យ ជោគជ័យ និងសារដ៏មានឥទ្ធិពលរបស់ខ្លួនទៅកាន់ប្រជាជននៅក្នុងតំបន់ ដែលផ្ដោតលើសន្តិសុខ ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពនោះបានដែរ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
អារ៉ាប់រួម បញ្ជាក់ជំហររឹងមាំ និងបដិសេធការចោទប្រកាន់របស់អ៊ីរ៉ង់ ក្នុងកិច្ចប្រជុំប្លុក BRICS
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


