កីឡា
លោក PRA SETH ប្រើពេលជាង១នាទី ក្លាយជាម្ចាស់ពានរង្វាន់ ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣
ព្រឹត្តការណ៍កីឡាប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរីដែលប្រើពេល៣ថ្ងៃនៃការប្រកួតប្រជែង ស្វែងរកជើងខ្លាំងទាំង៣កម្រិតបានបញ្ចប់ជាផ្លូវការកាលពីល្ងាចថ្ងៃទី ១៥ មករាម្សិលមិញនេះ។

ការប្រកួតយ៉ាងស្វិតស្វាញចាប់ពីថ្ងៃទី ១៣ មករាមក បានបែងចែកជា៣ក្រុម ឬ 3 Class មានរថយន្តសរុបចំនួន៦៧ គ្រឿង ក្នុងនោះក្រុមទី១ ហៅថា Hard Core ឬ Class A មានរថយន្តកម្ពុជាចំនួន២៧គ្រឿង និងរថយន្តថៃចំនួន២គ្រឿង, ក្រុមទី២ ហៅថា Light Core ឬ Class B មានរថយន្តកម្ពុជាចំនួន១៥គ្រឿង និងវៀតណាមចំនួន១គ្រឿង, ក្រុមទី៣ ហៅថា Overland ឬ Class C មានរថយន្តកម្ពុជាចំនួន២២គ្រឿង។
ជាលទ្ធិផលសម្រាប់ Class A ម្ចាស់ពានរង្វាន់បានទៅលើកីឡាករដែលមកពីប្រទេសថៃ គឺលោក Praseth ជាអ្នកបើកបររថយន្តលេខ១១៦ ធ្វើបានយ៉ាងល្អក្នុងថេរៈវេលាជាង១នាទី អាចឆ្លងកាត់ផ្លូវកម្រិតទី១២ដែលពិបាកបំផុត បានយ៉ាងរលូន មិនជាប់ផុង មិនផ្អៀង ឬប្រើពេលវេលាយូរដូចរថយន្តដ៍ទៃនោះទេ។

មានវ័យ៦១ឆ្នាំ លោក Praseth បានបញ្ជាយានយន្តយ៉ាងប៉ិនប្រសប និងមានជំនាញបំផុតដោយការប្រកួតចាប់ផ្តើមតាំងពីថ្ងៃទី១ ពោលគិតចាប់ពីស្ថានភាពផ្លូវទី៣ រហូតដល់ផ្លូវទី១២ ដែលមានភាពលំបាកបំផុត ត្រូវចូលទៅភក់ ក្នុងទឹកប្រឡាយ គ្រហកដែលមានជម្រៅជ្រៅ ឡើងទួល ក៏លោកនៅតែធ្វើបានល្អ បើកយ៉ាងស្វាហាប់ និងមានថេរៈវេលាតិចបំផុតរហូតក្លាយជាជើងឯកក្នុង Class។
លោក Praseth បានឲ្យដឹងថា លោកបានធ្វើដំណើរចេញពីខេត្តត្រាតប្រទេសថៃ ជាមួយមិត្តរួមជាតិ១រថយន្តផ្សេងទៀត ដែលមានចម្ងាយជាង១ពាន់គីឡូម៉ែត្រពីប្រទេសកម្ពុជា និងឈប់សម្រាកនៅខេត្តកំពង់ចាមមួយយប់ រួចបន្តដំណើរមកកាន់ខេត្តមណ្ឌលគីរីដើម្បីប្រកួតប្រជែងជាមួយកីឡាករជាច្រើនទៀត។

លោកបញ្ជាក់ថា ការរៀបចំទីលានប្រណាំង១២ម៉ូទ័រផាកនេះ គឺពិតជាស័ក្តិសមសម្រាប់កីឡាប្រណាំងយានយន្ត ក្នុងនោះមានដូចជាផ្លូវកាច់កោង គ្រហក ជ្រលង ចម្រាក់ថ្ម ដែលកីឡាករប្រកួតមិនងាយនឹងបើកបរឆ្លងកាត់ស្រួលនោះទេ។
អ្នកប្រណាំងរថយន្តថៃចាស់វស្សារូបនេះ ពិតជារីករាយយ៉ាងខ្លាំងក្នុងការមកចូលរួមប្រកួតជាមួយកីឡាកនៅប្រទេសកម្ពុជា ដោយបានបង្កប់នូវការស្រលាញ់រាប់អានដល់ក្រុមលោកដែលជាកីឡាករមកពីបរទេស។

បញ្ជាក់ដែរថា ការប្រកួតរថយន្ត Off Road បានចាប់ផ្តើមឡើងនាថ្ងៃទី១៣ដល់១៥មករាឆ្នាំ២០២៣ នាទីលាន១២ ម៉ូទ័រផាក ខេត្តមណ្ឌលគិរី ដែលជាទីលានកម្រិតស្តង់ដាដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។
ក្រៅពីការប្រកួតការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ ក៏មានការប្រណាំងរថយន្ត Rally និង ម៉ូតូហោះផងដែរ ដោយមានប្រជាជនជាច្រើនពាន់នាក់ចូលមកទស្សនាផ្ទាល់៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង