កីឡា
ស្ថិតិល្អៗរបស់កីឡាករបរទេស ២ រូប ដែលបន្តកិច្ចសន្យាជាមួយព្រះខ័នរាជស្វាយរៀង
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានសម្រេចផ្ដល់កិច្ចសន្យាបន្តជាមួយកីឡាករបរទេស ២ រូប ជាផ្លូវការ បន្ទាប់ពីចំណាយពេល ១ រដូវកាល (២០២២) កន្លងទៅ ទទួលលទ្ធផលគួរកត់សម្គាល់។

កីឡាករទាំងពីររូបនេះរួមមាន កីឡាករខ្សែប្រយុទ្ធកាណាដា Marcus Haber និងកីឡាករខ្សែការពារជប៉ុន Takashi Odawara សម្រាប់រយៈពេល ១ រដូវកាលបន្ថែមទៀត ពោលគឺនៅរដូវកាល២០២៣/២០២៤ ដែលគ្រោងនឹងចាប់ផ្ដើមនៅខែសីហា ខាងមុខ។
ក៏បន្តកិច្ចសន្យាថ្មីជាមួយកីឡាករទាំងពីររូបនេះផងដែរ ត្រូវបានចាត់ទុកថាជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់ក្លិប ដ្បិតរដូវកាលមុនគេបានរួមចំណែកច្រើន បើទោះបីជានៅចុងរដូវកាលហាក់មានបម្រែបម្រួលមិនសូវសមប្រកបក៏ដោយ ជាពិសេសនោះដោយសារការរងរបួសរបស់កីឡាករខ្សែការពារជប៉ុន Takashi Odawara ដែលបាននាំឲ្យប៉ះពាល់ដល់ប្រព័ន្ធការពារ។

បើនិយាយពីស្ថិតិប្រកួតរបស់កីឡាករទាំងពីរវិញ សុទ្ធតែបានរួមចំណែកជួយក្រុមដូចគ្នា ជាក់ស្ដែង ខ្សែប្រយុទ្ធ Marcus Haber ដែលជាម៉ាស៊ីនរកគ្រាប់បាល់ បានស៊ុតបញ្ចូលទីដល់ទៅ ២៥ គ្រាប់ ក្នុងចំណោម នៃការបង្ហាញខ្លួន ២៧ ប្រកួត ជាហេតុធ្វើឲ្យរូបគេក្លាយទៅជាកីឡាករទាត់ចូលទីច្រើនជាងគេក្នុងលីគ។ ក្រៅពីនេះ គេក៏បានឈ្នះពានកីឡាករល្អ (Player of the Year) ប្រចាំរដូវកាលផងដែរ និងមានឈ្មោះក្នុងជម្រើស ១១ នាក់ ល្អប្រចាំរដូវកាល។
ដោយឡែកខ្សែការពារ Takashi Odawara រដូវកាលមុនបានបង្ហាញខ្លួន ២៣ លើក និងទាត់ចូលទីបាន ១ គ្រាប់ផងដែរ។ រូបគេក៏រួមចំណែកការពារសំណាញ់ទីមិនឲ្យរបូតច្រើនប្រកួតដូចគ្នាផងដែរ។

គិតមកត្រឹមពេលនេះ ព្រះខ័នរាជស្វាយរៀង បាននាំចូលកីឡាករថ្មីចំនួន ៤ រូបហើយ ក្នុងនោះរួមមាន កីឡាករ សេត រ៉ូស៊ីប ខ្សែការពារស្លាបឆ្វេង ផ្ទេរមកពីក្លិបបឹងកេត, កីឡាករកូនកាត់ខ្មែរ-បារាំង គួច ដានី ដែលផ្ទេរមកពីក្លិបណាហ្គាវើលដ៍, ខ្សែប្រយុទ្ធ ណារ៉ុង កក្កដា ផ្ទេរមកពីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងម្នាក់ទៀតអ្នកចាំទី វីរៈ ដារ៉ា ដែលខ្ចីជើងពីក្លិបវិសាខា។ ខណៈក៏មានកីឡាករចំនួន ៥ រូប ចាកចេញផងដែរ រួមមាន កីឡាករ ឃាង ម៉េងហួរ, រស់ គង់សម្រេច, ត្រាយ វិចិត្រ, ឡុង ភារ៉ាត់ និង Victor Blasco៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


