ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី រៀបចំការប្រកួតបាល់ទាត់ផ្តល់ពានរង្វាន់ ជំរុញវិស័យកីឡាកាន់តែផុសផុល
មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានរៀបចំការប្រកួតកីឡាបាល់ទាត់មហាជន “ពានរង្វាន់អភិបាលខេត្ត” រយៈពេល៦ថ្ងៃ ដើម្បីជំរុញឱ្យវិស័យកីឡាបាល់ទាត់ក្នុងខេត្តកាន់តែមានសកម្មភាពផុសផុល។

លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការប្រកួតកីឡាបាល់ទាត់មហាជន “ពានរង្វាន់អភិវឌ្ឍខេត្តមណ្ឌលគិរី” មានរយៈពេល ៦ ថ្ងៃដោយគិតចាប់ពីថ្ងៃទី២៣ ដល់ទី២៨ ខែតុលា ឆ្នាំ ២០២៥ ដោយមានក្រុមចំនួន ១២ មកពីបណ្តាស្រុកក្នុងខេត្តបានចូលរួមប្រកួត។
ក្រុមទាំង១២ ត្រូវបានបែងចែកជា៤ ពូល ដែលក្នុងមួយពូលមាន ៣ ក្រុមសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុ។ បន្ទាប់មក ក្រុមលេខ១ និងលេខ ២ នៃពូលទាំង ៤ បានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយដើម្បីបន្តការប្រកួតវគ្គខ្វែងរហូតដល់វគ្គផ្តាច់ព្រ័ត្រ។ ក្រុមជ័យលាភីលេខ១ លេខ២ និងលេខ៣ នឹងទទួលបានពានរង្វាន់ និងប្រាក់រង្វាន់ពីលោកអភិបាលខេត្តផងដែរ។

លោកប្រធានមន្ទីរអប់រំ បន្តថាគោលបំណងសំខាន់នៃការរៀបចំឱ្យព្រឹត្តិការណ៍កីឡាបាល់ទាត់នេះឡើងដើម្បីជំរុញវិស័យកីឡា ជាពិសេសកីឡាបាល់ទាត់នៅក្នុងខេត្តឱ្យមានសកម្មភាពផុលផុស បង្កើតសមត្ថភាពរបស់យុវជន និងជាពិសេសផ្តល់ឱកាសឱ្យយុវជនបានបង្ហាញសមត្ថភាពពិតប្រាកដនៅលើទីលាន ដើម្បីអភិវឌ្ឍខ្លួនតាមក្តីស្រមៃរបស់ពួកគេ។
ជាមួយគ្នានេះ តំណាងរៀបចំការប្រកួតបានសំណូមពរដល់មហាជនទូទាំងខេត្តចូលរួមទស្សនាលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្រឱ្យបានច្រើនកុះករដល់ក្រុមកីឡាកររបស់ខ្លួន។ ការគាំទ្ររបស់អ្នកគាំទ្រជាកម្លាំងចិត្តដល់សំខាន់ដល់ក្រុមកីឡាដែលប្រកួតតំណាងឱ្យស្រុកភូមិរបស់ខ្លួន។

សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អភិបាលខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២៣ ដល់ទី២៨ ខែតុលា ឆ្នាំ ២០២៥ នឹងរៀបចំនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី ក្នុងក្រុងសែនមនោរម្យ ដោយការប្រកួតចាប់ពីម៉ោង ៧:៣០នាទីព្រឹក រហូតដល់ ១១:០០ ព្រឹក និងពេលរសៀល ចាប់ពីម៉ោង ១:៣០នាទី ដល់ ម៉ោង៥:០០នាទីល្ងាច។
ចំពោះពូលទាំង ៤ រួមមាន ពូល ABCD ក្នុងនោះ ពូល A ១-តំបន់ប្រតិបត្តិការឹករងមណ្ឌលគិរី ២-អាជីវករ អេហ្វស៊ី ៣-ហ្រ្វេនស៊ីម អេហ្វស៊ី។ ពូល B ១-ស.ស.យ.ក ខេត្ត ២-មេម៉ង់FC ៣-សម្ព័នយុវជនមុស្លិម។ ពូល C ១-ចម្ការតែ អេហ្វស៊ី២-វិ.ច.ប មណ្ឌលគិរី ៣-ស.ស.យ.ក ស្រុកពេជ្រាដា និង ពូល D ១-ស្នងការនគបាលខេត្តមណ្ឌលគិរី ២- យុវជនស្រុកកោះញែក និង ៣-ស.ស.យ.ក ស្រុកកោះញែក៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


