កីឡា
ក្លិប Barcelona ចាប់ដៃគូអភិវឌ្ឍបាល់ទាត់៥ឆ្នាំនៅប្រទេសម៉ាលី
ក្លិប FC Barcelona បានប្រកាសពីភាពជាដៃគូរយៈពេល៥ឆ្នាំជាមួយក្លិប Africa Foot នៅប្រទេសម៉ាលី ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានកីឡាបាល់ទាត់នៅទីនោះ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោក Sergi Burjuan នាយកសាលាបាល់ទាត់ Barcelona Academies, លោក Kassoum Coulibaly ថ្នាក់ដឹកនាំរបស់ក្លិប Africa Foot ជាមួយអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំប្រទេសម៉ាលី និងមន្ត្រីជាច្រើនចូលរួម។ ភាពជាដៃគូនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយរបស់ក្លិបអេស្ប៉ាញ នៅក្នុងទ្វីបអាហ្រ្វិក បន្ទាប់ពីកិច្ចសហការស្រដៀងគ្នាបានកើតមានឡើងនៅប្រទេសកូតឌីវ័រ និងសេណេហ្គាល់ ។
ប្រធានក្លិប Africa Foot លោក Bahama Sidibé បាននិយាយថា ៖«ថ្ងៃនេះជាការចាប់ផ្តើមជាផ្លូវការពីភាពជាដៃគូជាប្រវត្តិសាស្ត្ររវាងក្លិប FC Barcelona និងក្លិប Africa Foot។ ភាពជាដៃគូនេះសញ្ញាដ៏រឹងមាំ ដែលបង្ហាញពីសក្តានុពលនៅក្នុងប្រទេសម៉ាលី និងទ្វីបអាហ្វ្រិក»។

នាយកសាលាបាល់ទាត់ Barcelona Academies ប្រចាំទ្វីបអាហ្រ្វិក លោក Thierno Barry បាននិយាយថា ៖«យើងបានធ្វើការងារជាមួយភាគីម៉ាលីអស់មួយរយៈ ដើម្បីធ្វើឲ្យកិច្ចសហការនេះក្លាយជាការពិត។ ការធ្វើដំណើរអាចនឹងមានការពិបាក ប៉ុន្តែតាមរយៈការប្តេជ្ញាចិត្ត និងការតស៊ូរួមគ្នា យើងប្រាកដថា យើងនឹងសម្រេចបាននូវរឿងដ៏អស្ចារ្យ»៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


