កីឡា
តើ ឈឿង ល្វៃ អាចបញ្ចប់ភាពអំនួតរបស់ Sammy បានអត់ថ្ងៃសៅរ៍នេះ?
ជើងខ្លាំងកំពុងឡើងកូដ ឈឿង ល្វៃ ត្រូវប្រឈមនឹងអ្នកលេងឆ្លងដែន Sammy នៅសង្វៀនទូរទស្សន៍ជាតិកម្ពុជា ថ្ងៃទី១៥ ខែមេសានេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តសៀមរាប។
អ្នកលេងឆ្លងដែនថៃ Sammy ត្រូវបានអ្នកគាំទ្រមើលឃើញថា ជាកីឡាករម្នាក់ដែលមានអំនួត និងឌឺច្រើនពេលរូបគេមកប្រកួតនៅកម្ពុជា។ គិតចាប់តាំងពីចុងឆ្នាំ២០២២ រហូតដល់ខែមេសា ឆ្នាំ២០២៣នេះ រូបគេបានប្រកួតនៅប្រទេសកម្ពុជា៥ដងហើយក្នុងនោះឈ្នះ២ ចាញ់២ និងស្មើ១។
Sammy បានមកប្រកួតនៅស្រុកខ្មែរលើកទី១ចាញ់ ព្រំ សំណាង សន្លប់ក្នុងទឹកទី២, ប្រកួតលើកទី២ ស្មើពិន្ទុ ធឿន ធារ៉ា, លើកទី៣ និងទី៤ ផ្តួល ឡៅ ចន្ទ្រា ក្នុងទឹកទី២ និង ធន់ រិទ្ធី ក្នុងទឹក១ ហើយចុងក្រោយចាញ់ពិន្ទុ ធឿន ធារ៉ា។

ការចាញ់ពិន្ទុ ធឿន ធារ៉ា អ្នកលេងឆ្លងដែន Sammy មិនទាន់ស្គាល់លទ្ធផលទេ ហើយរូបគេបាននិយាយថា ៖«គ្មាននរណាវ៉ៃឈ្នះ ធឿន ធារ៉ា ទេ បើវ៉ៃអត់សន្លប់។ បើ ធឿន ធារ៉ា អាចឈរវ៉ៃបាន៥ទឹក គ្មាននរណាឈ្នះគាត់ទេ។ ខ្ញុំចង់សួរមួយ តើនរណាចង់មកវ៉ៃជាមួយ ធឿន ធារ៉ា បើវ៉ៃ៥ទឹកមិនសន្លប់?
ទោះបីជាយ៉ាងណា កីឡាករថៃរូបនេះនៅតែចង់មកប្រកួតជាមួយកីឡាករប្រដាល់កម្ពុជាទៀតដោយសម្លឹងឃើញ កីឡាករ២នាក់ដែលរូបគេចង់ប្រកួតបន្ទាប់នោះគឺ ឈឿង ល្វៃ និងកីឡាករប្រេស៊ីលសញ្ជាតិខ្មែរ Thiago Teixeira។
ទីបំផុត រូបគេត្រូវបានរៀបចំឲ្យជួប ឈឿង ល្វៃ ដូចបំណងហើយ។ ល្វៃ ត្រូវបាន Sammy ស្គាល់យ៉ាងច្បាស់នៅពេល ផ្តួលកីឡាករថៃ កងមឿងឆាង តាមរយៈរន្ទះជើងផ្កាប់ចានឲ្យសន្លប់ក្នុងទឹកទី១ កាលពីថ្ងៃទី១១ ខែមីនា ដែលរាត្រីសង្វៀនជាមួយគ្នានោះ Sammy បានផ្តួល ធន់ រិទ្ធី ក្នុងទឹកទី១ដែរ។
មួយរយៈពេលចុងក្រោយ ឈឿង ល្វៃ មិនដែលចាញ់ទេរាល់ពេលប្រកួតជាមួយកីឡាករបរទេស។ កាលពីថ្ងៃទី៦ ខែមេសា ល្វៃ បានផ្តួលកីឡាករអ៉ីរង់ Mohammed Kanani ទឹកទី១, ថ្ងៃទី១១ ខែមីនា ផ្តួល កងមឿងឆាង ទឹកទី១, ថ្ងៃទី២៥ ខែមីនា ផ្តួលកីឡាករថៃ Wathaphon សន្លប់ក្នុងទឹកទី១, ថ្ងៃ១៨ ខែកុម្ភៈ ឈ្នះពិន្ទុកីឡាករអង់គ្លេស Alenxander និងចាញ់ ធឿន ធារ៉ា។
ការជួបគ្នារវាង ឈឿង ល្វៃ និង Sammy ជាគូដែលអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបំផុតដោយសារម្នាក់កំពុងឡើងជើងខ្លាំង ហើយម្នាក់ទៀតក៏ខ្លាំងហើយមានអំនួតលើកីឡាករគុនខ្មែរ៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


