កីឡា
កំណត់ត្រា៥យ៉ាងរបស់បាល់ទះកម្ពុជាក្នុងស៊ីហ្គេមគិតពីឆ្នាំ១៩៧៩
ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ដោយមិនគិតមុនសង្គ្រាម គិតចាប់តាំងពីឆ្នាំ១៩៧៩មក ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានកសាងសមិទ្ធផលថ្មីៗជាច្រើនគួរឲ្យកត់សំគាល់។ ជាពិសេសក្នុងកីឡាស៊ីហ្គេមពីរលើកចុងក្រោយឆ្នាំ២០២១ និង២០២៣។ ថ្ងៃនេះសារព័ត៌មានកម្ពុជាថ្មី សូមបង្ហាញសមិទ្ធផលថ្មីចំនួន៥ដែលក្រុមបាល់ទះកម្ពុជាសម្រេចបាន។

១. ឡើងវគ្គផ្តាច់ព្រ័ត្រលើកដំបូង
ក្រុមកម្ពុជាបានឡើងវគ្គផ្តាច់ព្រ័ត្រស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីបានយកឈ្នះក្រុមធ្លាប់ខ្លាំងគឺថៃដោយលទ្ធផល ៣-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃទី៧ ខែឧសភា។ នៅវគ្គសន្សំពិន្ទុក្នុងពូល កម្ពុជាបានឈ្នះសិង្ហបុរី ៣-០, ឈ្នះហ្វីលីពីន ៣-០ និងចាញ់ឥណ្ឌូណេស៊ី ០-៣។
២. ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូង
ក្រុមកម្ពុជាបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងក្នុងស៊ីហ្គេម លើកទី១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។ ពេលនោះវគ្គសន្សំពិន្ទុក្នុងពូល កម្ពុជាបានឈ្នះហ្វីលីពីន ៣-១ និងចាញ់ថៃ ២-៣។

៣. ឈ្នះមេដាយជាលើកដំបូង
ក្រុមបាល់ទះកម្ពុជាត្រូវបានចារទុកក្នុងបញ្ជីមេដាយកីឡាបាល់ទាត់លើកដំបូងកាលពីឆ្នាំ២០២១ បន្ទាប់ពីបានយកឈ្នះថៃនៅវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣ដោយពិន្ទុ ៣-២ ដែលនេះជាមេដាយសំរឹទ្ធសម្រាប់កម្ពុជា។
៤. ឈ្នះថៃ២លើកជាប់គ្នា
ក្រុមបាល់ទះកម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិ២លើកជាប់គ្នាក្នុងជំនួប២លើកចុងក្រោយក្នុងស៊ីហ្គេម។ កាលពីឆ្នាំ២០២១ នៅវៀតណាម កម្ពុជាបានឈ្នះថៃ ៣-២ និងទទួលបានដណ្តើមមេដាយសំរឹទ្ធ ហើយឆ្នាំ២០២៣នេះបានឈ្នះ៣-២ ទៀតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
៥. កក់មេដាយប្រាក់ក្នុងដៃស្រេច
សម្រាប់ការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រស៊ីហ្គេម ឆ្នាំ២០២៣នេះ ក្រុមកម្ពុជាត្រូវប្រជែងមេដាយមាស ដូច្នេះមានមេដាយប្រាក់ក្នុងដៃស្រេចទៅហើយ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយឥណ្ឌូណេស៊ីយប់ថ្ងៃទី៨ ខែឧសភានេះ មិនថា កម្ពុជាឈ្នះទទួលបានមេដាយមាស ឬចាញ់ទទួលបានមេដាយប្រាក់ទេគឺសុទ្ធតែជាមេដាយប្រាក់ ឬមាសលើកដំបូងគិតចាប់តាំងពីឆ្នាំ១៩៧៩មក៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
៩ឆ្នាំទៀត Chompoo ទំនងសម្រាកពីសិល្បៈ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ទស្សនិកជនរិះគន់ Baifern រឿងសម្រកទម្ងន់ជ្រុលហួសហេតុពេក
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា សព្វថ្ងៃនេះ រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់លើផ្នែកជាច្រើន
-
កីឡា៦ ថ្ងៃ មុន
យប់នេះ កម្ពុជា ប៉ះ ហ្វីលីពីន លើកទី៥ក្នុងស៊ីហ្គេម
-
កីឡា៥ ថ្ងៃ មុន
គ្រូហ្វីលីពីន Rob Gier និយាយថា អ្នកគាំទ្រកម្ពុជាពិតអស្ចារ្យណាស់
-
កីឡា៦ ថ្ងៃ មុន
ខាន់ ចេសា ទទួលបានប្រាក់រង្វាន់៤០លានរៀលពីរាជរដ្ឋាភិបាល