កីឡា
កុំភ្លេច! ថ្ងៃនេះ គុនខ្មែរ៩រូបប្រកួតដណ្តើមមេដាយមាសស៊ីហ្គេម
ការប្រកួតគុនខ្មែរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នឹងត្រូវបញ្ចប់នៅថ្ងៃទី១១ ខែឧសភានេះហើយដែលមានកីឡាករ កីឡាការិនីខ្មែរ៩រូបត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមមេដាយមាសបន្តទៀត បន្ទាប់ពីកាលពីម្សិលមិញមានកីឡាករកម្ពុជា៥រូបបានឈ្នះមេដាយមាសជូនជាតិ។ ថ្ងៃនេះអត្តពលិកគុនខ្មែរទាំង៩រូបនេះរំពឹងទទួលបានមេដាយមាសច្រើនដើម្បីតារាងចំណាត់ថ្នាក់មេដាយរបស់ម្ចាស់ផ្ទះកាន់តែល្អប្រសើរ។

ខាងក្រោមជា គូប្រកួតដណ្តើមមេដាយមាសចាប់ពីម៉ោង២រសៀលនៅសង្វៀនដំរី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ
- ឃួន ឡាំកូស៊ីន vs Kristian Salatan Narca (ហ្វីលីពីន) ទម្ងន់៥៧គគ
- កីឡាការិនី មើយ ស៊ឹង vs Trieu Thi Phuong Thuy (វៀតណាម) នារីទម្ងន់៥១គក
- ឈុត សេរីវ៉ាន់ថង vs Attaxay Sihabout (ឡាវ) ទម្ងន់៦០គក
- កីឡាការិនី ទូច ចាន់វត្តី vs Nguyen Thi Chieu (វៀតណាម) នារីទម្ងន់៥៤គក
- ឃីម បូរ៉ា vs Soubinh Banxadeth (ឡាវ) ទម្ងន់៦៣.៥គក
- កីឡាការិនី ទួន ស្រីភិន vs Bui Yen Ly (វៀតណាម) នារីទម្ងន់៥៧គក
- រឿង សោភ័ណ្ឌ vs Nguyen Hong Quan (វៀតណាម) ទម្ងន់៧១គក
- ឡៅ ចន្ទ្រា vs Nguyen Thanh Tung (វៀតណាម) ទម្ងន់៧៥គក
- ព្រំ សំណាង vs Tun Tun Min (មីយ៉ាន់ម៉ា) ទម្ងន់៨១គក
រហូតដល់ពេលនេះ កីឡាករ កីឡាការិនីគុនខ្មែរ៧រូបបានឈ្នះមេដាយមាសគឺវិញ្ញាសាប្រយុទ្ធ៥គ្រឿង និងវិញ្ញាសាសម្តែងគុនគ្រូ២គ្រឿង។
- កីឡាករ ម៉ាប់ ធារ៉ា ឈ្នះមេដាយមាស ទម្ងន់៤៥គក
- កីឡាករ ភុន ពិសិដ្ឋ ឈ្នះមេដាយមាស ទម្ងន់៤៨គក
- កីឡាករ ខាំ ខ្លានាង ឈ្នះមេដាយមាស ទម្ងន់៥១គក
- កីឡាករ ហ៊ឹម គឹមរៀង ឈ្នះមេដាយមាស ទម្ងន់៥៤គក
- កីឡាករ ឡៅ ចិត្រា ឈ្នះមេដាយមាស ទម្ងន់៦៧គក
- កីឡាករ កាន់ ម៉េងហុង ឈ្នះមេដាយមាស វិញ្ញាសាគុនគ្រូបុរស
- កីឡាការិនី មើយ ស៊ឹង ឈ្នះមេដាយមាស វិញ្ញាសាគុនគ្រូនារី

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


