Connect with us

កីឡា

អ្នក​ប្រដាល់ត្រកូល​ឡៅ​៣​នាក់​បង្កើត​កំណត់​ត្រាឈ្នះ​មេដាយ​មាសស៊ីហ្គេមពេលតែមួយ

បានផុស

នៅ

អ្នក​ប្រដាល់​ត្រកូលឡៅ​៣​នាក់​បាន​បង្កើត​កំណត់​ត្រា​​ថ្មី​មួយ​សម្រាប់​វិស័យ​កីឡា​ប្រដាល់គុន​ខ្មែរ និង​ឃីក​បុក​ស៊ីង តាម​រយៈ​ការ​ឈ្នះ​មេដាយ​មាស​​៣​គ្រឿង​ពី​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ២០២៣។

កីឡាករ​ ឡៅ ចន្ទ្រា បាន​ឈ្នះ​មេដាយ​មាស១គ្រឿង​ លើ​ប្រភេទ​កីឡា​គុន​ខ្មែរ​ វិញ្ញាសា​ទម្ងន់​៧៥​គីឡូក្រាម បន្ទាប់​ពី​យក​ឈ្នះ​កីឡាករ​វៀតណាម Nguyen Thanh Tung នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ នេះ​ជា​មេដាយ​មាស​លើក​ដំបូង​សម្រាប់​កីឡាករ ឡៅ ចន្ទ្រា ពី​កីឡា​ស៊ីហ្គេម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ឡៅ ចិត្រា ជា​ប្អូន​ប្រុស​បង្កើត​របស់​កីឡាករ ឡៅ ចន្ទ្រា បាន​ឈ្នះ​មេដាយ​មាស១​គ្រឿង​ លើ​ប្រភេទ​កីឡា​គុន​ខ្មែរ វិញ្ញាសា​ទម្ងន់​៦៧​គីឡូក្រាម តាម​រយៈ​ជ័យជម្នះ​លើ​​កីឡាករវៀតណាម Nguyen Chau Dat នៅ​វគ្គផ្តាច់​ព្រ័ត្រ។ នេះ​ក៏​ជា​មេដាយ​មាស​លើក​ទី១​សម្រាប់ ឡៅ ចិត្រា បន្ទាប់​ពី​ធ្លាប់​ចូល​រួម​ប្រកួត​ស៊ីហ្គេម​៣​លើក​។

កីឡាករ សៃណី សៃណេត ដែល​អ្នក​គាំទ្រ​គុន​ខ្មែរ​ស្គាល់ ឡៅ សៃណេត ជា​ក្មួយ​ប្រុស​របស់​កីឡាករ ឡៅ ចន្ទ្រា និង ឡៅ ចិត្រា បាន​ឈ្នះ​មេដាយ​មាស១​គ្រឿង​ លើ​កីឡា​ឃីក​បុក​ស៊ីង វិញ្ញាសា​ទម្ងន់​​៥១​គីឡូ​ក្រាម បន្ទាប់​ពី​បាន​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី​ Salmri Stendra Pattisamallo ក្នុង​ទឹក​ទី​២។

នេះ​ជា​កំណត់​ត្រា​ថ្មី​មួយ​សម្រាប់​អ្នក​ប្រដាល់​ ឡៅ ដែល​ទទួល​បាន​ជោគជ័យ​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​សំខាន់​ប្រចាំ​តំបន់​អាស៊ាន។ កន្លង​មក ឡៅ ចិត្រា ​ធ្លាប់​បាន​ឈ្នះ​មេដាយ​សំរិទ្ធ​​២​គ្រឿង​ពី​កីឡា​​ស៊ីហ្គេម ឆ្នាំ​២០១៩ និង​ស៊ីហ្គេម ឆ្នាំ​២០១៥៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

យោធាថៃម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត Pattani 

សន្តិសុខសង្គម១៦ ម៉ោង មុន

ជាថ្មីម្ដងទៀត គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី សហការជំរុញកំណើនសេវាហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី

Sokha Hotels

ព័ត៌មានពេញនិយម