កីឡា
ម្ចាស់មេដាយមាសស៊ីហ្គេម ឈឿង ល្វៃ សងសឹក Sammy ខែក្រោយ
កីឡាករប្រដាល់ឃីកបុកស៊ីងកម្ពុជា ឈឿង ល្វៃ នឹងសងសឹកសត្រូវចាស់ឆ្លងដែនមកពីថៃ Sammy នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅសង្វៀនទូរទស្សន៍ជាតិកម្ពុជា។
នេះជាលើកទី២ដែលពួកគេជួបគ្នា បន្ទាប់ពីលើកទី១អ្នកលេងគុនខ្មែរបានបរាជ័យក្នុងទឹកទី៣។ ការជួបគ្នាលើកទី១នោះ ការប្រកួតមាន៥ទឹក និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកមហាជន។

នៅចាំបានថា ឈឿង ល្វៃ បានវាយកែងឲ្យអាជ្ញាកណ្តាលរាប់ Sammy ៨ម្តងក្នុងទឹកទី២ ប៉ុន្តែកីឡាករថៃបានទាត់ជើងក្រោមឲ្យអាជ្ញាកណ្តាលរាប់អ្នកលេងគុនខ្មែរ៨វិញម្តងក្នុងទឹកដដែល។ នៅចុងទឹកអ្នកលេងគុនខ្មែរទាត់កញ្ចង់កឲ្យអាជ្ញាកណ្តាលរាប់កីឡាករថៃ៨លើកទឹកទី២មុនពេលចប់ទឹកទី២។ នៅទឹកទី៣ កីឡាករថៃបានទាត់ឲ្យ ឈឿង ល្វៃ ដើរលែងរួច និងបោះបង់ចោលការប្រកួតតែម្តង។
លទ្ធផលនោះបានធ្វើឲ្យអ្នកគាំទ្រ និងមហាជនមួយចំនួនមិនពេញចិត្ត ព្រមទាំងរិះគន់យ៉ាងខ្លាំងលើការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។
ចាប់តាំងពីពេលនោះមក ឈឿង ល្វៃ មិនបានឡើងប្រកួតទៀតទេ ដោយសាររូបគេបានហ្វឹកហាត់ដើម្បីប្រកួតឃីកបុកស៊ីងក្នុងកីឡាស៊ីហ្គេម។ ជាលទ្ធផល រូបគេបានយកឈ្នះកីឡាករថៃនៅវគ្គផ្តាច់ព្រ័ត្រ និងបានឈ្នះមេដាយមាសទម្ងន់៧១គីឡូក្រាម។

ពេលនេះ ឈឿង ល្វៃ បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតសងសឹកដែលប្រើពេលតែ៣ទឹកប៉ុណ្ណោះ។ ការប្រកួត៣ទឹក អ្នកលេងគុនខ្មែររូបនេះអាចសង្ឃឹមឈ្នះច្រើន ដោយសាររូបគេមានភាពរឹងមាំ និងស៊ុហ្វខ្លាំងភាគច្រើន៣ទឹកដំបូងប៉ុណ្ណោះ។
យ៉ាងណា កីឡាករថៃ Sammy ជាប្រភេទកីឡារឹងមាំ កម្លាំងស៊ុហ្វល្អ និងបច្ចេកទេសល្អ ដូច្នេះពិតជាមិនងាយស្រួលក្នុងការឈ្នះរូបគេឡើយ។ រូបគេធ្លាប់ចាញ់សន្លប់ក្រោមកណ្តាប់ដៃ ព្រំ សំណាង ម្តងកាលមកកម្ពុជាលើកដំបូង ប៉ុន្តែប្រកួតជាមួយកីឡាករកម្ពុជាប៉ុន្មានលើកចុងក្រោយគ្មានកីឡាកររូបណាផ្តួលរូបគេបានឡើយ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


