កីឡា
លះបង់ភាពស្រស់ស្អាត កីឡាការិនី ទូច ចាន់វត្តី មានលទ្ធភាពទិញឡានជូនអ្នកមានគុណ
កីឡាការិនីប្រដាល់ដ៏ស្រស់ស្អាត កញ្ញា ទូច ចាន់វត្តី មានលទ្ធភាពទិញរថយន្តថ្មីសន្លាង១គ្រឿងដើម្បីបំពេញក្តីស្រមៃរបស់អ្នកមានគុណទាំងទ្វេ បន្ទាប់ពីកញ្ញាលះបង់ភាពស្រស់ស្អាតដើម្បីអាជីពឈឺខ្លួន។

កាលពីពេលថ្មីៗ កញ្ញា ទូច ចាន់វត្តី បានបង្ហាញរថយន្ត Ford Ranger XL 2023 ថ្មីសន្លាង១គ្រឿងដោយកញ្ញាបានសរសេរថា «ហេងហេង! កាដូជូនម៉ាក់ប៉ា»។ លទ្ធភាពនេះកើតចេញពីកម្លាំងញើសឈាមដែលនាងបានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីកីឡាប្រដាល់គុនខ្មែរ។

បើគិតលើចំណូលដែលកញ្ញា ទូច ចាន់វត្តិ រកបានគឺគ្រប់គ្រាន់សម្រាប់រថយន្តថ្មី១គ្រឿងនេះ។ ក្នុងនាមជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លើកទី៣២ កញ្ញាទទួលបានប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិកពីរាជរដ្ឋាភិបាលកម្ពុជាកាលពីខែមិថុនា និងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ទទួលបានប្រាក់រង្វាន់៥ពាន់ដុល្លារពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

អ្វីដែលកាន់តែគួរឲ្យសរសើរទៀត ទូច ចាន់វត្តី បានប្រកួតមិនទាន់ចាញ់ម្តងណាឡើយគិតចាប់តាំងពីបានឈ្នះមេដាយមាសកីឡាស៊ីហ្គេម លើកទី៣២ កាលពីខែឧសភា រហូតដល់ចុងឆ្នាំ២០២៣ ដែលការប្រកួតទាំងនេះទទួលបានប្រាក់តម្លៃខ្លួនច្រើន។
កញ្ញា ទូច ចាន់វត្តី ក៏មានបងប្រុសជាអ្នកប្រដាល់ដែរគឺកីឡាករ ទូច ដេវីត ដែលជាអ្នកប្រដាល់មានកេរ្តិ៍ឈ្មោះបោះសំឡេងម្នាក់ដែរក្នុងពិភពប្រដាល់គុនខ្មែរ។

ទូច ចាន់វត្តី បានឈ្នះមេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីបានយកឈ្នះកីឡាការិនីវៀតណាម Nguyen Thi Chieu ក្នុងវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាទម្ងន់៥៤គីឡូក្រាម ហើយនេះជាក្តីស្រមៃធំបំផុតដែលកញ្ញាសម្រេចបានជូនជាតិ។ ចាប់តាំងពីកីឡាស៊ីហ្គេមនោះមក កញ្ញាកាន់តែមានសមត្ថភាពឡើងខ្លាំងរហូតដល់ដោយប្រកួតមិនទាន់ស្គាល់បរាជ័យឡើយ៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
ឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាក្រុមអ្នកអាជីពឆបោកលុយពលរដ្ឋ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
គ្រូមត្តេយ្យនៅចិន វិះត្រូវបណ្ដេញចេញ ដោយសារតែមុខដូច Angelababy ពេក
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
១០ ខែ ឆ្នាំនេះ កម្ពុជា មានរោងចក្របើកថ្មីជិត ២ ពាន់ ផ្តល់ការងារដល់កម្មករជិត ៩ ម៉ឺននាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
អាជ្ញាធរអប្សរាបំភ្លឺករណីស្ត្រីម្នាក់ថតវីដេអូនៅប្រាសាទអង្គរវត្តនាំឱ្យប៉ះពាល់ដល់ វប្បធម៌ បេតិកភណ្ឌកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
ម្ចាស់ Miss Universe ថៃ ដាក់ឯកសារប្រកាសក្ស័យធន ក្រោយទិញកម្មវិធីអស់ ២០ លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
បុរសវៀតណាម មានជំងឺមហារីកបំពង់អាហារ ដែលកើតចេញពីទម្លាប់ប្រចាំថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ មុន
ចាប់ខ្លួនអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ និងមន្ត្រី៤នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធទទួលសំណូក
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
Lisa រៀបរាប់រឿងរ៉ាវមួយចំនួន ក្រោយឪពុកអញ្ជើញមកទឹកដីកម្ពុជា