កីឡា
អែម សុវណ្ណារី រំលឹកអំពីការផ្លាស់ប្ដូរក្បាច់គុនដោយសារកីឡាការិនីកីឡាកាសស្រស់ស្អាតមួយរូប
កីឡាការិនីកូនខ្មែរនៅអាមេរិក អែម សុវណ្ណារី បានរំលឹកថា ទោះជារូបគេស្រលាញ់ប្រដាល់សកលយ៉ាងជក់ចិត្តយ៉ាងណាក៏ដោយ ប៉ុន្តែ ក៏ចង់ហាត់ប្រភេទកីឡាផ្សេងដែរ។ មិនយូរប៉ុន្មាន គេចាប់ផ្ដើមហាត់ក្បាច់ជឺជិតស៊ូ និងចំបាប់ព្រមគ្នា។
សុវណ្ណារី បានឲ្យដឹងថា «កីឡាការិនីកីឡាកាស Ronda Rousey ជាអ្នកជំរុញទឹកចិត្តខ្ញុំឲ្យប្ដូរក្បាច់គុននេះ។ វាមិនលំបាកប៉ុន្មាន ពេលប្ដូរពីប្រដាល់សកលទៅហាត់ក្បាច់គុនចម្រុះ។ ខ្ញុំរៀនឆាប់ចេះឆាប់ចាំ និងផ្លាស់ប្ដូរបានលឿនទៀតផង»។
Rousey មានវ័យ ៣៤ ឆ្នាំជាកីឡាការិនីកីឡាកាសឆ្នើមប្រចាំសង្វៀន WWE នាពេលបច្ចុប្បន្ន។ កីឡាការិនីរូបស្រស់រូបនេះធ្លាប់ជាប្រឡូកក្នុងពិភពគុនចម្រុះ, ធ្លាប់ដើរតួកុន និងជាអ្នកជំនាញក្បាច់យូដូទៀតផង។
កីឡាការិនីសម្បុរស្រអែមបន្តទៀតថា «វាជាការផ្លាស់ប្ដូរដ៏វែងឆ្ងាយ ព្រោះខ្ញុំជាកីឡាការិនីប្រដាល់សកល។ វាខុសពីការគិតបន្តិច ព្រោះធ្លាប់តែឈរវ៉ៃ បែរមកហាត់ក្បាច់ចាប់ និង ប្រើក្បាច់ចំបាប់ ហើយមានដៃគូប៉ងផ្ដួលខ្ញុំឲ្យដួលជាហូរហែ។ វាជារឿងខកចិត្តមួយ ព្រោះខ្ញុំតែងតែគិតអំពីប្រដាល់អំឡុងពេលហ្វឹកហាត់»។

ទោះលំបាកបែបណាក៏ដោយ សុវណ្ណារី បានបង្ហាញការតាំងចិត្តខ្ពស់ដើម្បីអភិវឌ្ឍខ្លួនលើក្បាច់ចាប់ និង សំលៀងស្នៀតថ្មីៗជាប្រចាំ។ គេបន្តហ្វឹកហាត់ និងធ្វើឲ្យខ្លួនរីកចម្រើនឡើងជាបន្តបន្ទាប់ រហូតទទួលបានការចុះឈ្មោះប្រកួតជាផ្លូវការនៅសង្វៀន ONE Championship នាឆ្នាំ ២០១៨។

សុវណ្ណារី និយាយទាំងសំណើចកន្លងទៅថា ៖«វាជាពេលយូរមួយ។ តែខ្ញុំត្រូវតែបញ្ចូលក្បាច់ចំបាប់មួយទៀត។ ខ្ញុំក៏ធ្លាប់អនុវត្តន៍វា ហើយក៏ស្អប់ក្បាច់នេះដែរ។ បែបណាក៏ដោយ ខ្ញុំបានស្រូបយកស្នៀតគុននេះ និងមានអារម្មណ៍ល្អ ដែលអាចផ្សំគ្នាដើម្បីប្រកួតបាន»។
ថ្មីនេះ កីឡាការិនីរហស្សនាម The Sweet Savage វិលមកសង្វៀនលំដាប់ពិភពលោកវិញដោយផ្ដួលកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun ឲ្យសន្លប់នៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II ត្រឹមទឹកទី២កាល ថ្ងៃសុក្រ ទី២៩ ខែ មករា នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។

គួរដឹងថា សុវណ្ណារី បានបង្ហាញខ្លួនល្អឥតខ្ចោះក្នុងការបង្ហាញខ្លួនដំបូងនៅសង្វៀនលំដាប់ពិភពលោក ONE Championship កាលខែ ធ្នូ ឆ្នាំ ២០១៨ ពេលផ្ដួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova ឲ្យសន្លប់ត្រឹមថិរវេលា ៨១ វិនាទីប៉ុណ្ណោះ។ ប៉ុន្តែ គេរងបរាជ័យដោយថ្វីដៃ កីឡាការិនីឥណ្ឌា Rayane Marques Bastos កាលដើមខែ ធ្នូ ឆ្នាំ ២០១៩ នៅកម្មវិធី Mark Of GREATNESS៕
កម្ពុជាថ្មី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២០ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


