Connect with us

កីឡា

តារាបាល់ទះឆ្នើម Doni ជម្រើសជាតិឥណ្ឌូណេស៊ីមកលេងតេជោលីគ

បានផុស

នៅ

កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី Doni Haryono អាយុ​២៤​ឆ្នាំ​មក​លេង​ក្នុងការ​ប្រកួត​បាល់ទះ​តេជោលីគ បន្ទាប់​ពី​មាន​កីឡាករ​ឥណ្ឌូណេស៊ី​៣​នាក់​បាន​ចូល​រួម​ជា​មួយ​ក្លិបបញ្ជាការដ្ឋាន​អង្គរក្ស។

មិនទាន់​មាន​ការ​ប្រកា​ស​ផ្លូវ​ការ​ពី​ក្លិប​ណា​មួយនៅ​លីគ​បាល់ទះ​កំពូល​កម្ពុជា​ទេ ប៉ុន្តែ​បើ​តាម​ផេក ASEAN Volley Gossips បាន​បង្ហាញ​ថា Doni Haryono បាន​ចូល​រួម​ជា​មួយ​ក្លិប​បញ្ជាការដ្ឋាន​អង្គរក្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​លក្ខខណ្ឌ​កំណត់ ក្លិប​នីមួយៗ​អាច​ចុះ​បញ្ជី​កីឡាករ​បរទេស​បាន​៣​នាក់ ដូច្នេះ​នៅ​ពេល​នាំ​ចូល Doni ម្នាក់​ទៀត​មាន​ន័យ​ថា ក្លិប​បញ្ជាការដ្ឋាន​មាន​កីឡាករ​បរទេស​៤នាក់ ដូច្នេះ​ប្រហែល​ជា​ត្រូវ​បញ្ចេញ​សមាជិក​បរទេស​ណា​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ទាំង​៤​នាក់​​គឺ Dio Zulfikri, Luvi Febrian Nugraha និង​ Gede Wira Yudh។

ការ​ប្រកួត​២​លើក​ក្នុង​តេជោលីគ​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ បញ្ជាការដ្ឋាន​អង្គរក្ស​បាន​ដាក់​កីឡាករ Dio Zulfikri លេង​ភាគ​ច្រើន​បំផុត ហើយ​រូប​គេ​បាន​ជួយ​ក្រុម​ច្រើន​មែន​ទែន​​ដោយ​ទទួល​បាន​ជ័យជម្នះ​ទាំង​២​លើក។

កីឡាករកម្ពស់១.៩១ម៉ែត្រ Doni Haryono មាន​បទ​ពិសោធ​ច្រើន​ខ្លាំង​មែន​ទែន​ដោយ​ឆ្លង​កាត់​៥​ក្លិប​ទាំង​នៅ​ប្រទេស​បារ៉ែន និង​ប្រទេស​ជប៉ុន ហើយ​រូប​គេបាន​ជួយ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​៣​លើក​ជាប់​គ្នា​ចុង​ក្រោយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម