កីឡា
កីឡាករបាល់ទះ៦រូបកំពុងលេចធ្លោប្រចាំក្លិបខ្លួននៅតេជោលីគ
ក្លិបបាល់ទះវិសាខាជាកន្លែងដែលសំបូរកីឡាករបាល់ទះល្អៗជាងគេ បើប្រៀបធៀបនឹងក្លិបផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។ ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី»សូមបង្ហាញកីឡាករ៦រូបដែលលេចធ្លោប្រចាំក្លិបរៀងៗខ្លួននៅក្នុងលីគបាល់ទះកំពូលកម្ពុជាកំពុងដំណើរការប្រកួតក្នុងជុំទី២។
ជុក សោភា

កីឡាករកើតនៅឆ្នាំ១៩៩២ កម្ពស់១.៨៤ម៉ែត្រ ទម្ងន់៧២គីឡូក្រាម ពាក់អាវលេខ៩ជាអ្នកវាយផ្តាច់ដ៏មានប្រសិទ្ធភាពរបស់កងពលធំអន្តរាគមន៍លេខ៣។ កីឡាកររូបនេះធ្លាប់លេងឲ្យក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។
រ៉ុន សុខជា

កីឡាករកើតឆ្នាំ២០០០ កម្ពស់១.៨៣ម៉ែត្រ ទម្ងន់៧៤គីឡូក្រាម ពាក់លេខ១៤របស់ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ រូបគេបានឈ្នះពានរង្វាន់ឯកជន២ម្នាក់ឯងគឺពានរង្វាន់កីឡាករឆ្នើម និងពានរង្វាន់ស្មាត់ស្តាំឆ្នើមក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង កាលពីឆ្នាំ២០២៣។ ឥឡូវនេះរូបគេកំពុងល្អឲ្យក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្នុងពានរង្វាន់បាល់ទះតេជោលីគ។
ធី ម៉េងហួង

កីឡាករកើតឆ្នាំ២០០១ កម្ពស់១.៨៧ម៉ែត្រ ទម្ងន់៧០គីឡូក្រាម ពាក់លេខ៧ជាអ្នកផ្តាច់ និងបិទបាំងដ៏ល្អរបស់ក្លិបបាល់ទះក្រសួងមហាផ្ទៃ។ អ្នកស្រុកមុខកំពូលខេត្តកណ្តាលដែលបានលេងបាល់ទះប្រមាណ៥ឆ្នាំ និងធ្លាប់ជាជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជាក្នុងកីឡាស៊ីហ្គេមតាំងពីឆ្នាំ២០១៩។
ឌី លីដា

កីឡាករកើតឆ្នាំ១៩៩៤ កម្ពស់១.៨៦ម៉ែត្រ ទម្ងន់៩០គីឡូក្រាម ពាក់អាវលេខ៧របស់ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។ កីឡាកររូបនេះក៏មានបទពិសោធច្រើនក្នុងការប្រកួតពានរង្វាន់ផ្សេងៗដូចជា ពានសម្តេចក្រឡាហោម ស ខេង ជាដើម។
ស៊ុយ ខន

កីឡាករកើតឆ្នាំ២០០១ កម្ពស់១.៧៩ម៉ែត្រ ទម្ងន់ ពាក់អាវលេខ៩ជាអ្នកវាយសេវាយ៉ាងល្អរបស់ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស។ កីឡាកររហស្សនាម«ខនតាកែវ»បានចាប់ផ្តើមលេងបាល់ទះកាលពីឆ្នាំ២០១៩ រហូតបានជាប់ក្លិបធំបញ្ជាការដ្ឋានអង្គរក្ស។
គួន ម៉ុម

កីឡាករកើតឆ្នាំ១៩៩៨ កម្ពស់១.៩៨ម៉ែត្រ ទម្ងន់៩៤គីឡូក្រាម ពាក់អាវលេខ១៥ជាកីឡាករដែលមានបទពិសោធច្រើនទាំងជាតិ និងអន្តរជាតិ ហើយជំនាញវ៉ៃផ្តាច់ របស់សមាគមបាល់ទះវិសាខា។ កីឡាកររូបនេះធ្លាប់ចេញទៅលេងនៅប្រទេសវៀតណាម និងឥណ្ឌូណេស៊ី ហើយជាសមាជិកម្នាក់ដែលជួយក្រុមបាល់ទះកម្ពុជាឈ្នះមេដាយប្រាក់ និងសំរិទ្ធកីឡាស៊ីហ្គេមពីរលើកចុងក្រោយ។
ខាងលើគ្រាន់តែលើកឡើងពីកីឡាករម្នាក់ដែលលេចធ្លោប្រចាំក្លិបរបស់ខ្លួន ប៉ុន្តែបើនិយាយជាក្រុមវិញគឺមានតែវិសាខាដែលមានកីឡាករល្អទាំងបច្ចេកទេស កាយសម្បទា និងបទពិសោធច្រើននៅក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


